Yearendyearend1140x150

រកឃើញ«អ្នកឆ្លងកូវីដក្នុងសហគមន៍»៤នាក់ទៀតរស់នៅខណ្ឌច្បារអំពៅនិងខណ្ឌមានជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ៤ ធ្នូនេះ បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន៤នាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ ក្នុងនោះមានអ្នកឆ្លងកូវីដម្នាក់ជាកុមារអាយុ៣ឆ្នាំដែលបានពីឪពុកម្តាយរបស់ខ្លួន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ១៩ចំនួន០៤នាក់ នោះរួមមាន១. បុរសជនជាតិខ្មែរអាយុ៣៩ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅបុរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

២. ស្ត្រីជនជាតិខ្មែរអាយុ ៣២ឆ្នាំ ជាភរិយាបុរសអាយុ៣៩ឆ្នាំខាងលើ។ ៣. កុមារាជនជាតិខ្មែរអាយុ០៣ឆ្នាំ ត្រូវជាកូនប្រុស បុរសអាយុ៣៩ និងស្រ្តីអាយុ៣២។ ៤. បុរសជនជាតិខ្មែរអាយុ២២ឆ្នាំ មានអាស័យសដ្ឋាននៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគលិកហាងPedroផ្លូវព្រះសីហនុ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៤ ខែធ្នូកម្ពុជា អ្នកមានអ្នកឆ្លងវីរុសកូវីដ-១៩ មានចំនួនសរុប ៣៣៥នាក់ (ស្រី៧៦នាក់ និងបុរស ២៥៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ៣១នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង