ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុន លោក អ៊ូអិណុ អាត់ស៊ូស៊ី នៅថ្ងៃទី១៦ ខែធ្នូ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយសម្រាប់ “គម្រោងសាងសង់ជម្រកសម្រាប់ស្ត្រីរងគ្រោះដោយការជួញដូរមនុស្ស និងអគារស្នាក់នៅបុគ្គលិក សម្រាប់មជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាជនរងគ្រោះកណ្តាលស្ទឹង” ជាមួយ លោកជា សុមេធី រដ្ឋមន្ត្រី នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ គម្រោងនេះមានថវិកាចំនួន ១៤០,៧៨១ ដុល្លារអាមេរិក។ រដ្ឋាភិបាលជប៉ុន រំពឹងថាជំនួយឥតសំណងទាំងនេះ នឹងធ្វើឱ្យមិត្តភាពជប៉ុន-កម្ពុជាកាន់តែប្រសើរ៕