681 ezgif.com resize
Swift cc time

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវឲ្យពលរដ្ឋបន្តសាមគ្គីគ្នាទប់ស្កាត់យុទ្ធសាស្ត្រ«សង្គ្រាមព័ត៌មាននិងសតិអារម្មណ៍»របស់ថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី១៥ ធ្នូនេះ បានប្រកាសអំពាវនាវ និងប្រាប់ពីគន្លឹះមួយចំនួនដែលអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គម អាចអនុវត្តបានដើម្បីបំបែកយុទ្ធសាស្ត្រ «សង្គ្រាមព័ត៌មាននិងសតិអារម្មណ៍» ដែលបំភ្លៃបំផ្លើស មួលបង្កាច់បង្កហេតុដើម្បីបង្កើតលេសឈ្លានពានកម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវនិងស្នើសុំបងប្អូនអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញសង្គមសូមចូលរួមដូចជា៖ បន្តតាមដាននិងទទួលព័ត៌មានពីប្រភពផ្លូវការរបស់កម្ពុជា។ មុននឹងជឿលើការផ្សព្វផ្សាយរបស់ថៃ គឺត្រូវផ្ទៀងផ្ទាត់ជាមុន ឬសាកសួរប្រភពដែលមានការពាក់ព័ន្ធនឹងរឿងនេះ។ កុំចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ ព័ត៌មានក្លែងក្លាយ និងកុំយកប្រភពព័ត៌មានពីសារព័ត៌មានថៃមកផ្សព្វផ្សាយបន្តដោយមិនបានផ្ទៀងផ្ទាត់ ព្រោះព័ត៌មានដែលភាគីថៃផ្សព្វផ្សាយជាព័ត៌មានឃោសនា និងជាព័ត៌មានសតិអារម្មណ៍។ ការពិតគឺនៅលើប្រភពព័ត៌មានផ្លូវការរបស់កម្ពុជា និងការពិតនៅកម្ពុជា។

លោកបន្ថែមថា បន្តចូលរួមនិយាយការពិតនៃការរងគ្រោះរបស់កម្ពុជាពីការឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា តាមរយៈការចែករំលែកផ្សព្វផ្សាយព័ត៌មានពីប្រភពផ្លូវការ និងផលិតព័ត៌មាន និងមាតាដែលបង្ហាញដល់ពិភពលោកពីការពិត និងសូមចូលរួមអំពាវនាវដល់ សហគមន៍អន្តរជាតិជួយអន្តរាគមន៍បញ្ឈប់ការឈ្លានពានរបស់ថៃមកលើកម្ពុជា។

សូមបងប្អូនសាធារណជន សិល្បករសិល្បការិនី អ្នកបង្កើតមាតិកាចូលរួមបង្កើតមាតិកា បន្តចូលរួមកាន់តែខ្លាំងបង្កើតមាតិកាលើកទឹកចិត្តកងទ័ព សាមគ្គីភាពជាតិខ្មែរ និងប្រឆាំងដាច់ខាតលើការឈ្លានពានរបស់ថៃ និងអំពាវនាវឱ្យមានការបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានយោធាថៃនេះ។

លោករដ្ឋមន្រ្តីរូបនេះ បានសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយច្រើន និងមានគណនីក្លែងក្លាយជាភាសាខ្មែរដែលថៃបានបង្កើតដើម្បីផ្សព្វផ្សាយព័ត៌មានសតិអារម្មណ៍ច្រើន។ ដូច្នេះបើបងប្អូនសង្ស័យ ឬដឹងច្បាស់ថាជាគណនីក្លែងក្លាយ សូម Block គណនីនោះចោលតែម្តង និង Report ទៅ Facebook ឬ TikTok ដើម្បីកុំឱ្យគណនីនោះបន្តបំពុលសង្គម។ ចំពោះករណីគណនីក្នុងស្រុក ឬក្រៅស្រុក ដែលព្យាយាមបំពុលព័ត៌មាន សូមបងប្អូមអាច Unfollow ឬ Unfriend ដើម្បីបញ្ឈប់ការទទួលព័ត៌មាន និងទំនាក់ទំនង ករណីមិនចង់ទទួលបន្ត។

ពេលបងប្អូនប៉ុស្តិ៍ឬចែករំលែកលើបណ្តាញសង្គមសូមភ្ជាប់ជាមួយនូវ # ជាមួយពាក្យ #TruthfromCambodia #CambodiaNeedsPeace #JusticeForCambodia #Thailandfirefirst #AgaintThaiInvation និងអាចពាក្យគន្លឹះផ្សេងៗទៀត៕

Khcct banner

អត្ថបទទាក់ទង