681 ezgif.com resize
Swift cc time

ទូតអាម៉េរិកនៅកម្ពុជាប្រាប់ឱ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នខណៈយោធាថៃវាយប្រហារតាមអាកាសចូលទឹកដីកម្ពុជា៨០គីឡូម៉ែត្រ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី ១២ ធ្នូនេះ ប្រាប់ពលរដ្ឋខ្លួនឲ្យប្រុងប្រយ័ត្ន​ដោយជៀសវាង​កុំធ្វើដំណើរទៅចម្ងាយ៥០គីឡូម៉ែត្រពីតំបន់ព្រំដែនកម្ពុជា-ថៃដែលកំពុងមានជម្លោះប្រដាប់អាវុធ។ជាមួយគ្នានោះស្ថានទូតបានកត់សម្គាល់ពីសេចក្តីរាយការណ៍ថា យោធាថៃ បានវាយប្រហារតាមអាកាសចូលដល់ជម្រៅ ៨០ គីឡូម៉ែត្រក្នុងទឹកដីកម្ពុជា។

យោងតាមសេចក្តីជូនដំណឹង បានគូសបញ្ជាក់ថា ស្ថានទូត​អាម៉េរិក ​កំពុង​តាម​ដាន​ជម្លោះ​ដែល​កំពុង​កើត​ឡើង​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ និង ​ខេត្ត​ជាប់​គ្នា។ កាលពីថ្ងៃទី ១១ ខែធ្នូ មានសេចក្តីរាយការណ៍ពីការវាយប្រហារតាមអាកាសរបស់យោធាថៃចម្ងាយ ៨០ គីឡូម៉ែត្រក្នុងខេត្តជាប់ព្រំដែនរួម។

បើតាមសេចក្តីជូនដំណឹង ស្ថានទូតអាម៉េរិក បានក្រើនរំលឹកពលរដ្ឋខ្លួនឱ្យអនុវត្តការប្រុងប្រយ័ត្នខ្ពស់ និង បង្កើនការយល់ដឹងអំពីសុវត្ថិភាពផ្ទាល់ខ្លួននៅក្នុងខេត្តជាប់គ្នា ដោយសារអរិភាពសកម្ម និង លក្ខខណ្ឌសន្តិសុខដែលមិនអាចទាយទុកជាមុនបាន។ជាមួយគ្នានោះ រដ្ឋាភិបាលអាម៉េរិក ត្រៀមលទ្ធភាពមានកម្រិតក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ នៅក្នុងខេត្តដែលរងផលប៉ះពាល់។

ស្ថានទូតបានសង្គត់ធ្ងន់ថា ពលរដ្ឋអាម៉េរិក ដែលរស់នៅ ឬធ្វើដំណើរជិតតំបន់រងគ្រោះ គួរតែអនុវត្តតាមការណែនាំពីសេវាសន្តិសុខកម្ពុជា និង តាមដានអាជ្ញាធរមូលដ្ឋានសម្រាប់ព័ត៌មានថ្មីៗ៕


Khcct banner

អត្ថបទទាក់ទង