681 ezgif.com resize
Swift cc time

សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជាប្រកាសបន្តផ្តល់ការគាំទ្រចាំបាច់គ្រប់វិធីដល់រាជរដ្ឋាភិបាល និងកងទ័ព ដើម្បីការពារដែនអធិបតេយ្យជាតិ

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា តំណាងឱ្យសហគមន៍ជនជាតិចិនទូទាំងប្រទេសកម្ពុជា នៅថ្ងៃទី ១១ ធ្នូនេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពឈ្លានពានដោយប្រដាប់អាវុធរបស់ប្រទេសថៃ មកលើដែនទឹកដីកម្ពុជា ជាពិសេសការវាយប្រហារដោយមិនរើសមុខលើលំនៅឋានរបស់ប្រជាពលរដ្ឋជនស៊ីវិល និងទីតាំងសាធារណៈនានា។

ក្រៅពីប្រកាសថ្កោលទោស សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានប្រកាសគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា និង កងកម្លាំងប្រដាប់អាវុធកម្ពុជា ក្នុងការអនុវត្តវិធានការគ្រប់បែបយ៉ាង ដើម្បីការពារជីវិតប្រជាពលរដ្ឋ និង ការពារបូរណភាពទឹកដីក្នុងដែនអធិបតេយ្យភាពជាតិ។

យោងតាមសេចក្តីថ្លែងការណ៍ សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានគូសបញ្ជាក់ថា នឹងបន្តផ្តល់ការគាំទ្រចាំបាច់គ្រប់វិធីទៅដល់រាជរដ្ឋាភិបាលកម្ពុជា និង កងយោធាកម្ពុជា តាមមធ្យោបាយផ្សេងៗ។

គួរបញ្ជាក់ថា សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩០ និង មានសមាជិកជាសមាគមខ្មែរខ្សែស្រឡាយចិន តូចធំជាង ១៥០ នៅទូទាំងប្រទេស។ បច្ចុប្បន្ន សមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ត្រូវបានដឹកនាំដោយ លោកអ្នកឧកញ៉ា ពុង ឃាវសែ ជាប្រធាន៕

Khcct banner

អត្ថបទទាក់ទង