681 ezgif.com resize
Swift cc time

អ្នកជំនាញអន្តរជាតិអាម៉េរិកចាត់ទុកជម្លោះព្រំដែនកម្ពុជា-ថៃ កើតឡើងដោយសារជាតិនិយមមើលលើសពីដែនអធិបតេយ្យរបស់ខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

បារាំង៖ អ្នកជំនាញអន្តរជាតិអាម៉េរិក លោក Douglas HERBERT បានគូសបញ្ជាក់ក្នុងសារព័ត៌មាន France 24 ថា ជម្លោះព្រំដែនកម្ពុជា-ថៃ ជាជម្លោះដែលកើតឡើងតជំនាន់ ដោយសារតែជាតិនិយម និង ការមើលឃើញអ្វីដែលលើសពីដែនអធិបតេយ្យរបស់ខ្លួន។កម្ពុជាមានប្រាសាទជាច្រើន ហើយត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ តែថៃនៅតែបន្តមិនអស់ចិត្តជំទាស់នឹងរឿងនេះ។

យោងតាមលោក Douglas HERBERT បានរម្លឹកថា មុននឹងមានជម្លោះព្រំដែនកាលពីខែកក្កដា ប្រទេសជុំវិញពិភពលោកប្រហែលបានឃើញហើយថា ប្រទេសទាំងពីរ បានមានរឿងក្តៅគគុកជាច្រើន ដូចជាការបិទព្រំដែន ការបិទការនាំចូល នាំចេញទំនិញមួយចំនួនរវាងប្រទេសទាំងពីរ ទម្រាំតែឈានទៅដល់ការផ្ទុះអាវុធដែលបណ្តាលឱ្យប្រជាជនស៊ីវិលនៃប្រទេសទាំងពីរ បានរងភាពលំបាករៀងៗខ្លួន ក្នុងការភៀសសឹក និង បាត់បង់ជីវិត។

លោកបានសង្កត់ធ្ងន់ថា «កម្ពុជាអះអាងថា ជាប្រាសាទដែលមានអាយុរាប់សតវត្សមកហើយ នៅលើទឹកដីដែលខ្លួន នៅខាងព្រំដែនហើយ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ តែថៃនៅតែបន្តមិនអស់ចិត្តជំទាស់នឹងរឿងនេះ។ លោកថា នៅពេលដែលយើងនិយាយថា ជម្លោះព្រំដែន គឺចង់សំដៅដល់ ជម្លោះព្រំដែនជាប្រវត្តិសាស្ត្រ ភាពតានតឹងដោយសារជាតិនិយម ការដែលប្រទេសរៀងៗខ្លួនមើលឃើញអធិបតេយ្យភាពរបស់ពួកគេ និង អធិបតេយ្យភាពរបស់ពួកគេលើសអ្វីដែលពួកគេនិយាយថា ជាទឹកដីរបស់ខ្លួន។

លោកបានដាក់សម្ពាធទៅបារាំង ព្រោះវាត្រលប់ទៅសម័យអាណានិគម ហើយដូចជាព្រំដែនអាណានិគមចាស់ជាច្រើននេះដែរ ពួកគេនៅក្នុងសម័យបច្ចុប្បន្ននេះ បានបន្តធ្វើឱ្យមានវិវាទបែបនេះជាបន្តបន្ទាប់៕

លោក Douglas HERBERT,  អ្នកជំនាញអន្តរជាតិអាម៉េរិក


Khcct banner

អត្ថបទទាក់ទង