681 ezgif.com resize
Swift cc time

មន្ត្រីទូតអាម៉េរិក មានមោទនភាព ដែលបានចូលរួមជាមួយអ្នករត់ប្រណាំងរាប់ពាន់នាក់នៅអង្គរវត្ត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖លោកស្រីភារធារី Bridgette L. Walker និងក្រុមការងារស្ថានទូតសហរដ្ឋអាម៉េរិក នៅភ្នំពេញ មានមោទនភាព ដែលបានចូលរួមជាមួយអ្នករត់ប្រណាំងរាប់ពាន់នាក់ នៅខេត្តសៀមរាបចុងសប្តាហ៍នេះ ក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត។នេះបើយោងតាមការចុះផ្សាយពីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី ៧ ធ្នូ ឆ្នាំ២០២៥។

បើតាមស្ថានទូត បានចាត់ទុក ព្រឹត្តិការណ៍នេះ បានផ្តល់ នូវឱកាសដ៏អស្ចារ្យមួយ ដើម្បីចូលរួមជាមួយសហគមន៍ និង កោតសរសើរ នូវប្រវត្តិសាស្ត្រ និង វប្បធម៌ដ៏សម្បូរបែបនៃ ប្រទេសកម្ពុជា។ នេះជាបទពិសោធន៍ដ៏អស្ចារ្យមួយ ដើម្បីអបអរសាទរខួបលើកទី៧៥របស់អាម៉េរិក។

គួរបញ្ជាក់ថា ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ បានធ្វើឡើងនៅថ្ងៃទី៧ ធ្នូ ពីមុខប្រាសាទអង្គរវត្ត ដោយមានភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមរត់ ១៦ ០០០នាក់ បញ្ជាក់ពីឥទ្ធិពល ថាមពលនៃកីឡាទេសចរណ៍ ដែលបានជួយជំរុញដល់កំណើនទេសចរណ៍ និងសេដ្ឋកិច្ចជាតិ។ ព្រឹត្តិការណ៍នេះ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៕



Khcct banner

អត្ថបទទាក់ទង