Cctimesw1140xh150cm copy

កម្មវិធីថ្ងៃបើកទូលាយឃ្លាំងពពករបស់ក្រុមហ៊ុនទំនប់វារីអគ្គីសនីសេសានក្រោម២និងពិធីប្រកាសរបាយការណ៍ស្តីពីនិរន្តរភាពនៃសហគ្រាសចិននៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ កម្មវិធីថ្ងៃបើកទូលាយឃ្លាំងពពក របស់ក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ និង ពិធីប្រកាសរបាយការណ៍ស្តីពីនិរន្តរភាពនៃសហគ្រាសចិននៅកម្ពុជាបានប្រព្រឹត្តនៅថ្ងៃទី២៣ខែវិច្ជិកានាទីក្រុងប៉េកាំងប្រទេសចិន។

កម្មវិធីថ្ងៃបើកទូលាយឃ្លាំងពពក របស់ក្រុមហ៊ុនឆាយណាហួនឹងទំនប់វារីអគ្គីសនីសេសានក្រោម២ប្រព្រឹត្តទៅក្រោមប្រធានបទ“ ពង្រឹងថាមពលនៅកន្លែងអ្នក”( Energize where you are)។

អ្នកយកព័ត៌មានកម្ពុជាបានបង្ហាញនិងរៀបរាប់ពីស្ថានីយ៍វារីអគ្គិសនីធំបំផុតនៅកម្ពុជាមួយនេះយ៉ាងគ្រប់ជ្រុងជ្រោយ រួមទាំងការការពារថាមពល ការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ការការពារជីវៈចម្រុះ ការតាំងទីលំនៅថ្មីសំរាប់ប្រជាជន ការបំពេញភារកិច្ចសង្គមជាដើម។ហើយបានពិពណ៌នាអំពីស្ថានីយ៍វារីអគ្គិសនីបានបម្រើដល់ការអភិវឌ្ឍថាមពលនិងតម្រូវការផ្លាស់ប្តូររបស់កម្ពុជាដោយយោងទៅតាមគោលការណ៍ពាណិជ្ជកម្ម ដើម្បីផ្តល់នូវដំណោះស្រាយថាមពលប្រកបដោយសុវត្ថិភាព ស្អាត ប្រសិទ្ធិភាពខ្ពស់និងភាពវៃឆ្លាត ដើម្បីជំរុញការវិនិយោគការសាងសង់ប្រតិបត្តិការនិងខ្សែសង្វាក់ឧស្សាហកម្មបច្ចេកវិទ្យាសេវាកម្មនិងស្តង់ដារទាំងមូល ទទួលបានផលប្រយោជន៍ទៅវិញទៅមកនិងលទ្ធផលឈ្នះឈ្នះ។

ទំនប់វារីអគ្គីសនីសេសានក្រោម២ ស្ថិតនៅទន្លេសេសានតំបន់ព្រៃភ្នំខេត្តស្ទឹងត្រែងនៃព្រះរាជាណាចក្រកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុន China Huaneng Group និង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងនោះក្រុមហ៊ុន China Huaneng Groupជាម្ចាស់ភាគហ៊ុនធំ និង ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបជាម្ចាស់ភាគហ៊ុនធំទីពីរ។

ទំនប់វារីអគ្គិសនីមានប្រវែង ៦៥០០ ម៉ែត្រគឺជា“ ទំនប់ដែលវែងជាងគេនៅទ្វីបអាស៊ី” ដែលមានថាមពលសរុប ៤០០,០០០ គីឡូវ៉ាត់ ហើយបច្ចុប្បន្ននេះមានចំនួន ២០% នៃសមត្ថភាពបង្កើតអគ្គីសនីសរុបរបស់ប្រទេសកម្ពុជា ហើយការបង្កើតថាមពលប្រចាំឆ្នាំគឺមានប្រមាណ ២ពាន់លានគីឡូវ៉ាត់ម៉ោង ដែលផ្តល់ការផ្គត់ផ្គង់ថាមពលស្អាតមានស្ថេរភាពដល់បណ្តាញជាតិកម្ពុជា។ ហេតុដូចនេះហើយបានកាត់បន្ថយការពឹងផ្អែកទាំងស្រុងលើថាមពលអគ្គីសនីនាំចូលពីបរទេស ហើយក៏បានកាត់បន្ថយការថ្លៃដើមនិងកាត់បន្ថយថ្លៃអគ្គិសនីក្នុងស្រុក ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនធ្លាប់បានចុះពិនិត្យស្ថានីយ៍វារីអគ្គិសនីមួយនេះចំនួន៣ដង និងបានវាយតំលៃខ្ពស់ចំពោះការស្ថាបនានិងដំណើរការអាជីវកម្មរបស់វារីអគ្គិសនីមួយនេះ។ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថាការបញ្ចប់និងការដាក់ឱ្យដំណើរការវារីអគ្គិសនីមួយនេះ បានដោះស្រាយបញ្ហាជាច្រើនក្នុងការលើកស្ទួយការអភិវឌ្ឍនៅកម្ពុជា និងលើកកម្ពស់ថែមទៀតដល់ការអភិវឌ្ឍឧស្សាហកម្ម កសិកម្ម ផលិតកម្មនិងសេវាកម្មទេសចរណ៍របស់ប្រទេសកម្ពុជា និងបានចូលរួមចំណែកយ៉ាងសំខាន់ដល់សន្តិសុខថាមពលរបស់ប្រទេសកម្ពុជា បានធ្វើអោយតម្លៃអគ្គិសនីចុះថោក និងចូលរួមការកាត់បន្ថយភាពក្រីក្រ។

របាយការណ៍ស្តីពីនិរន្តរភាពនៃសហគ្រាសចិននៅកម្ពុជាគឺជាការខិតខំរវាងក្រុមស្រាវជ្រាវដែលបង្កើតឡើងដោយ វិទ្យាស្ថានចក្ខុវិស័យអាស៊ីនៅប្រទេសកម្ពុជា គឺបានធ្វើការសិក្សាស្រាវជ្រាវរយៈពេល៦ ខែ ដោយបានជំនះរាល់ឧបសគ្គផ្សេងៗ ដូចជាការរីករាលដាលនៃជំងឺកូវីដ១៩ជាដើម ។វិទ្យាស្ថានចក្ខុវិស័យអាស៊ីនៅប្រទេសកម្ពុជាគឺជាអង្គការក្រៅរដ្ឋាភិបាលដែលមានភាពឯករាជ្យមួយនៅកម្ពុជា ហើយជាវិទ្យាស្ថានដែលមានភាពជឿជាក់ខ្ពស់និងមានឥទ្ធិពលខ្លាំងនៅប្រទេសកម្ពុជាផងដែរ។

របាយការណ៍បានសិក្សាស្រាវជ្រាវទៅលើក្រុមហ៊ុនចំនួន៦ រួមមាន៖ ក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ ដែលមានក្រុមហ៊ុន Huaneng groupជាភាគហ៊ុនធំ , ក្រុមហ៊ុន China duty-free group , ក្រុមហ៊ុន China Gezhouba Group Corporation , ធនាគារBank of China, ក្រុមហ៊ុន China road and bridge corporation និងក្រុមហ៊ុន Yunann construction Investment Holding Group ។

ក្រុមហ៊ុនដែលត្រូវបានជ្រើសរើសនៅក្នុងរបាយការណ៍គឺជាក្រុមហ៊ុនទាំងអស់ដែលជាក្រុមហ៊ុនគំរូនិងតំណាងរបស់ប្រទេសចិននៅក្នុងឧស្សាហកម្មផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា ។

របាយការណ៍នេះចែកចេញជា ៤ ផ្នែកគឺ សេចក្ដីផ្ដើម វិធីសាស្រ្តស្រាវជ្រាវ លទ្ធផល និងសហគ្រាសចិននិងសហគ្រាសវិនិយោគរួមដោយចិននិងខ្មែរ នៅប្រទេសកម្ពុជា។

ក្នុងចំណោមនោះពួកគេមានការសិក្សាសំខាន់មួយត្រូវបានអនុវត្តទៅលើគំរោងទំនប់វារីអគ្គីសនីសេសានក្រោម២ តាមរយៈការចុះទៅដល់ទីតាំងតាំងទីលំនៅថ្មីនៅជុំវិញតំបន់អាងស្តុកទឹកស្ថានីយ៍វារីអគ្គិសនីសេសានទី ២ ការស្ទង់មតិតាមសំណួរ និងការសន្ទនាជាដើម ដើម្បីប្រៀបធៀបកម្រិតប្រាក់ចំណូលរបស់អ្នករស់នៅក្នុងតំបន់តាំងទីលំនៅថ្មីមុននិងក្រោយការផ្លាស់ប្តូរទីលំនៅ ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ សុខភាព ការអប់រំ ដើម្បីធ្វើការសន្និដ្ឋាន។

គំរោងទំនប់វារីអគ្គីសនីសេសានក្រោម២ក្នុងពេលដែលកំពុងខិតខំប្រឹងប្រែងដើម្បីផ្តល់ថាមពលស្អាតប្រកបដោយសុវត្ថិភាពនិងអាចជឿទុកចិត្តបាននោះ ក៏បានការកែលម្អការផ្លាសប្តូរអាកាសធាតុ ជំរុញការអភិវឌ្ឍមូលដ្ឋាននិងលើកកម្ពស់ជីវភាពប្រជាជន។ល។ និងបានបំពេញទំនួលខុសត្រូវសង្គមយ៉ាងសកម្ម។

គម្រោងនេះបង្ហាញថា ក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ បានគោរពតាមច្បាប់និងបទប្បញ្ញត្តិក្នុងប្រទេសកម្ពុជា ធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលនិងប្រជាជនក្នុងតំបន់ដោះស្រាយបញ្ហាប្រជាជនដែលបានផ្លាស់ទីលំនៅ និងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបានដើម្បីការពារបរិស្ថាននិងវប្បធម៌ ដោយរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។

លោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីបាននិយាយនៅក្នុងសុន្ទរកថារបស់លោកថា“ របាយការណ៍ស្តីពីនិរន្តរភាពនៃសហគ្រាសចិននៅកម្ពុជា” បានបង្ហាញថាសហគ្រាសចិន ជាពិសេសសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋរបស់ចិនដែលបានវិនិយោគនៅប្រទេសកម្ពុជាបានគោរពច្បាប់បានល្អ មានប្រតិបតិ្តល្អប្រសើរ ធ្វើសមាហរណកម្មទៅក្នុងសង្គមប្រទេសកម្ពុជាបានល្អ និងធ្វើសកម្មភាពយ៉ាងសកម្មចំពោះការងារទំនួលខុសត្រូវសង្គម៕  

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: វារីអគ្គីសនី
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង