681 ezgif.com resize
Swift cc time

ពលរដ្ឋកម្ពុជាកាន់តែច្រើន ផ្តើមទទួលបានឱកាសទៅ«ធ្វើការ និងសិក្សាពីបច្ចេកវិទ្យាទំនើប»ពីអ៉ីស្រាអែល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ កម្ពុជា និង រដ្ឋអ៉ីស្រាអែល កាលពីថ្ងៃទី ១ ធ្នូ បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលបើកទំព័រដំបូងនៃការផ្លាស់ប្តូរកម្លាំងពលកម្មជាមួយគ្នាទៅវិញទៅមក។MOUនេះ ពលរដ្ឋកម្ពុជាកាន់តែច្រើន ផ្តើមទទួលបានឱកាសទៅ«ធ្វើការ និងសិក្សាពីបច្ចេកវិទ្យាទំនើប»ពីអ៉ីស្រាអែលដែលគេស្គាល់ថា ជាប្រទេសតូចតែខ្លាំង។

នៅទីបំផុតទៅ កិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា និង រដ្ឋអ៉ីស្រាអែល ទទួលបានជោគជ័យ និងចុះហត្ថលេខាជាផ្លូវការ ក្រោមវត្តមានលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ហ្គីដន សាអា (Gideon Sa'ar) រដ្ឋមន្រ្តីក្រសួងការបរទេស នៃរដ្ឋអ៉ីស្រាអែល។ជាកិច្ចព្រមព្រៀងដែលធ្វើឡើង ក្រោយការចរចាចំណាយពេលអស់ប្រមាណ២ឆ្នាំ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានថ្លែងចាត់ទុក MOU ជាបើកទំព័រប្រវត្តិសាស្ត្រជាលើកដំបូងរវាងកម្ពុជា និងរដ្ឋអ៉ីស្រាអែល នៃការផ្លាស់ប្តូរកម្លាំងពលកម្មជាមួយគ្នាទៅវិញទៅមក ហើយវានឹងផ្តល់ឱកាសការងារបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជាអាចធ្វើការងារនៅអ៉ីស្រាអែលដោយទទួលបានប្រាក់ខែខ្ពស់ ហើយជាពិសេសយុវជនកម្ពុជាកាន់តែច្រើនទទួលបានឱកាសសិក្សាពីជំនាញបច្ចេកទេស បច្ចេកវិទ្យាទំនើបៗរបស់អ៉ីស្រាអែល។

គួរបញ្ជាក់ថា អ៉ីស្រាអែល ជាប្រទេសមានបច្ចេកទេសទំនើបក្នុងវិស័យកសិកម្ម និងកំពុងមានតម្រូវការខ្ពស់ក្នុងវិស័យសំណង់ ហើយទទួលបានប្រាក់ឈ្នួលខ្ពស់ ដែលធ្វើឱ្យអ៉ីស្រាអែល គឺជាគោលដៅទីផ្សារការងាររបស់ពលករប្រទេសជាច្រើនដែលចង់ធ្វើការ៕


Khcct banner

អត្ថបទទាក់ទង