681 ezgif.com resize
Swift cc time

កម្ពុជា ពុំមានតម្រូវការនាំចូល និងការជួញដូរសត្វស្វាក្ដាម ដូចការផ្សាយរបស់ថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កម្ពុជាពុំមានតម្រូវការនាំចូលស្វាក្តាមព្រៃពីប្រទេសដទៃឬចាប់ស្វាក្តាមពីព្រៃមកជួញដូរឡើយ។ សម្រាប់កម្ពុជា មានកសិដ្ឋានចិញ្ចឹមនិងបង្កាត់ពូជស្របច្បាប់ដែលមានការចុះបញ្ជីទទួលស្គាល់ច្បាស់លាស់ មិនដូចការផ្សព្វផ្សាយរបស់បណ្តាញសង្គមព័ត័មានថៃបំភ្លៃ។

បើតាមលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បានបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីបទល្មើសនៅប្រទេសថៃពីបទជួញដូរសត្វស្វាក្ដាម ក្រសួងសូមបញ្ជាក់ជូនថា កម្ពុជាពុំមានតម្រូវការនាំចូលស្វាក្តាមព្រៃពីប្រទេសដទៃឬចាប់ស្វាក្តាមពីព្រៃមកជួញដូរឡើយ ព្រោះកម្ពុជាមានកសិដ្ឋានចិញ្ចឹមនិងបង្កាត់ពូជស្របច្បាប់ច្រើន ដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ផ្គត់ផ្គង់និងបម្រើឱ្យការនាំចេញ។

បើតាមអ្នកនាំពាក្យរូបនេះ រាល់កសិដ្ឋានចិញ្ចឹមស្វាក្តាមទាំងអស់នៅកម្ពុជាសុទ្ធតែមានការចុះបញ្ជីទទួលស្គាល់ច្បាស់លាស់ មានការអនុញ្ញាតនាំចេញពីអាជ្ញាធរគ្រប់គ្រងសាយតេស(CITES)កម្ពុជា និងតម្រូវឱ្យគោរពយ៉ាងខ្ជាប់ខ្ជួនតាមបទដ្ឋានអនាម័យនិងវិធីសាស្ត្រចិញ្ចឹមត្រឹមត្រូវ។

ការជួញដូរសត្វព្រៃគឺជាអំពើខុសច្បាប់ដែលមិនអាចលើកលែងបាន ដោយមិនសំខាន់ថាកើតមាននៅប្រទេសណាឬជនជាតិណាជាអ្នកប្រព្រឹត្តនោះទេ។ កម្ពុជាប្រកាន់ជំហរប្រឆាំងរាល់ការជួញដូរសត្វព្រៃខុសច្បាប់ ហើយសម្រាប់ករណីនេះ បើមានការនាំចូលដោយខុសច្បាប់មកកម្ពុជា យើងក៏មានវិធានការតាមផ្លូវច្បាប់ដើម្បីបង្ក្រាបរាល់បទល្មើសជួញដូរសត្វព្រៃឆ្លងដែនគ្រប់រូបភាព៕

Khcct banner

អត្ថបទទាក់ទង