681 ezgif.com resize
Swift cc time

ក្រុមហ៊ុនចិន១ ចុះMOUសហការជាមួយក្រសួងការងារ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន តាមរយៈការប្រើប្រាស់បញ្ញាសប្បនិម្មិតAI

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុន Geely Talent Development Group បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) មានគោលបំណងបង្កើតនូវក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់គុណភាព និងគំនិតច្នៃប្រឌិតនៅក្នុងការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈការប្រើប្រាស់បញ្ញាសប្បនិម្មិត (AI)។

កិច្ចសហការនេះ រួមបញ្ចូលទាំងការរចនាគំរូអប់រំសម័យថ្មី ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការចែករំលែកធនធានរយៈពេលវែង ក៏ដូចជាលើកកម្ពស់ការបណ្ដុះបណ្ដាលជំនាញ និងការផ្លាស់ប្ដូរបទពិសោធគ្រូ-និស្សិត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត ស្របតាមទិសដៅឧស្សាហកម្ម៤.០។

ក្រៅពីការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ការចែករំលែកបទពិសោធន៍នោះ នាថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ជា កុសល ក៏បានជួបជាមួយក្រុមការងារក្រុមហ៊ុន Geely Holding Group ដើម្បីបង្ហាញអំពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា និងកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា នាពេលអនាគត។

គួរបញ្ជាក់ថា ក្រុមហ៊ុន Geely Holding Group រួមមាន Geely Auto Group, Volvo Car Group, Lotus Group, Geely Technology Goup, Geely New Energy Commerical Vechicle Group៕

Khcct banner

អត្ថបទទាក់ទង