681 ezgif.com resize
Swift cc time

មន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត ប្រកាសផ្តល់ការវះកាត់ និងព្យាបាលជំងឺរោគស្ត្រី ជាមួយក្រុមគ្រូពេទ្យអូស្ត្រាលី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាព ខ្មែរ–សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យឯកទេសពីប្រទេសអូស្ត្រាលី ដើម្បីអនុវត្តកម្មវិធីព្យាបាល និងវះកាត់ជំងឺរោគស្ត្រីជាច្រើនប្រភេទ ដោយផ្តោតលើករណីពិបាក និងជំងឺដែលត្រូវការជំនាញខ្ពស់។ ការព្យាបាល និងវះកាត់ផ្តល់ជូនចាប់ពីថ្ងៃទី ២៥ ដល់ ៣០ ខែធ្នូ ឆ្នាំ ២០២៥ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ–សូវៀត។

កម្មវិធីព្យាបាលនេះ ផ្តោតលើជំងឺដូចជា៖ វះកាត់ព្យាបាល លេចទឹកនោម, លេចលាមកតាមទ្វាររន្ធលាមក, រហែកក្រសាលគូទ, រោគស្ត្រី សើច ក្អកហើយលេចទឹកនោម, ស្រុតស្បូន, ការវះកាត់រោគស្ត្រីដោយ ចោះ (Laparoscopy), ការពិគ្រោះ និងព្យាបាល ករណីពិបាកមានកូន ការវះកាត់ព្យាបាល មហារីករោគស្ត្រី, ការវះកាត់កែលម្អស្ត្រី ដែលធ្លាប់វះកាត់ សុដន់ដោយសារមហារីក។

សម្រាប់អ្នកជំងឺមានបំណងចង់ចុះឈ្មោះ សូមទាក់ទង៖ ផ្នែកសម្ភព និងរោគស្ត្រី, មន្ទីរពេទ្យមិត្តភាព ខ្មែរ–សូវៀត ឬតាមរយៈលេខទូរស័ព្ទ 087 701 373៕

Khcct banner

អត្ថបទទាក់ទង