(កំពុងស្ពឺ)៖លោកឧកញ្ញា តែ មាន អនុប្រធានអចិន្ត្រៃយ៍នៃសមាគមសម្ព័ន្ធខ្មែរចិននៃប្រទេសកម្ពុជា និងលោក zhong gui qiang បានឧបត្ថម្ភខ្លោងទ្វារ និង របងសាលារៀនហួរខៀវនៃសមាគមខ្មែរចិនប្រចាំខេត្តកំពុងស្ពឺ។
លោកឧកញ្ញា តែ មាន មានប្រសាសន៍ថា ផ្សព្វផ្សាយវប្បធម៍ចិន និងអភិវឌ្ឍន៍វិស័យអប់រំភាសាចិនគឺជាកាតព្វកិច្ចដ៏សំខាន់របស់សមាគមសម្ព័ន្ធខ្មែរចិន ដើម្បីថែរក្សានិងផ្សព្វផ្សាយប្រពៃណីយ៉ាងល្អផូរផង់របស់វប្បធម៍ចិន ធ្វើអោយកូនចៅចិនជំនាន់ក្រោយៗបានរៀនសូត្រនិងទទួលបានភាពរុងរឿង ដើម្បីជាផលប្រយោជន៍រួមដល់សង្គមកម្ពុជាទាំងមូល ពួកយើងត្រូវតែខិតខំតស៊ូ ធ្វើការងារទៅតាមសមត្ថភាពដែលអាចធ្វើទៅបាន។
ប្រធានសមាគមខ្មែរចិនប្រចាំខេត្តកំពុងស្ពឺ លោក wu jun mao បានថ្លែងអំណរគុណដល់លោកឧកញ្ញាតែ មាន និង លោកzhong gui qiang។លោក wu jun mao បានមានលោកមានប្រសាសន៍ថា ការរីកចម្រើនរបស់សាលាហួរខៀវ រួមទាំងការសាងសង់អគារសិក្សា និង សាលធំរបស់សាលាសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់លោកទាំងពីរ។
សូមបញ្ជាក់ថា ការសាងសង់ខ្លោងទ្វារ និង របងសាលារៀនហួរខៀវនៃសមាគមខ្មែរចិនប្រចាំខេត្តកំពុងស្ពឺ បានចំណាយថវិការប្រមាណជាង ២ម៉ឺនដុល្លារ និងចំណាយពេលសាងសង់ប្រហែល២ខែ។បន្ទាប់ពីសាងសង់រួចនឹងធ្វើអោយបរិស្ថានសិក្សាក្នុងសាលាកាន់តែមានសុវត្ថិភាពថែមមួយកំរិតទៀត៕