681 ezgif.com resize
Swift cc time

អាជ្ញាធរជាតិអប្សរា និងមូលនិធិFondazione Romualdo Del Bianco ចុះMoU សហការលើផែ្នកវិទ្យាសាស្ត្រ បណ្តុះបណ្តាល និងសមត្ថភាពសិប្បកម្មជំនាញដូនតា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងលោកស្រី Carlotta Del Bianco ប្រធានមូលនិធិFondazione Romualdo Del Bianco -Life Beyond Tourism នៅថ្ងៃទី២៧ ខែវិច្ឆិកា បានចុះអនុស្សារណ:នៃការយោគយល់គ្នាដើម្បីសហការលើផែ្នកវិទ្យាសាស្ត្រ បណ្តុះបណ្តាល និងសមត្ថភាពសិប្បកម្មជំនាញដូនតា ជាពិសេសចែករំលែកនូវបទពិសោធន៍ល្អៗក្នុងការពង្រឹងសមត្ថភាពរបស់សិប្បករហត្ថកម្មតាមសហគមន៍។

ជាសកម្មភាពនាពេលអនាគត ស្ថាប័នទាំងពីរមានគោលបំណងចែករំលែកនូវបទពិសោធន៍ល្អៗក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ការផ្សាភ្ជាប់រវាងភ្ញៀវទេសចរនិងសិប្បករក្នុងទម្រង់នៃការផ្តល់ចំណេះដឹងនិងការទំនាក់ទំនង ការលើកកម្ពស់តម្លៃបេតិកភណ្ឌវប្បធម៌ទាំងរូបីនិងអរូបី។

សូមបញ្ជាក់ថាមូលនិធិFondazione Romualdo Del Bianco -Life Beyond Tourism មានទីតាំងនៅទីក្រុងFlorence ប្រទេសអ៊ីតាលី ហើយមានបទពិសោធន៍ខ្ពស់ក្នុងការបង្កើតនូវបណ្តាញទំនាក់ទំនងក្នុងវិស័យបេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ជាពិសេសទៀតនោះបានប្រើប្រាស់ចំណេះដឹងក្នុងការការពង្រឹងនូវអត្តសញ្ញាណបែបតាមតំបន់របស់ខ្លួន៕


Khcct banner

អត្ថបទទាក់ទង