681 ezgif.com resize
Swift cc time

រដ្ឋបាលខេត្ដកំពង់ស្ពឺ នឹងរៀបចំព្រឹត្ដិការណ៍«បុណ្យភ្នំ»នៅឧទ្យានជាតិគីរីរម្យ រយៈពេល២ថ្ងៃ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពង់ស្ពឺ៖ រដ្ឋបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃទី ២៨ ខែវិច្ឆិកា បានជូនដំណឹងស្ដីពី ការរៀបចំព្រឹត្ដិការណ៍ «បុណ្យភ្នំ» នៅឧទ្យានជាតិគីរីរម្យ ស្ថិតក្នុងស្រុកភ្នំស្រួច រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២៥។ ការរៀបចំព្រឹត្ដិការណ៍នេះ ធ្វើឡើងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកំសាន្តតាមរមណីយដ្ឋាន។

យោងតាមរដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក កម្ពស់វិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន ព្រមទាំងទាក់ទាញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកំសាន្តតាមរមណីយដ្ឋាន តំបន់ទេសចរណ៍ធម្មជាតិ និង តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនានា ឱ្យមានភាពទាក់ទាញ និងទទួលបានការគាំទ្រពីសាធារណៈជនឱ្យកាន់តែច្រើនឡើងថែមទៀត។

ក្នុងន័យនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងរៀបចំព្រឹត្តិការណ៍ «បុណ្យភ្នំ» មានរយៈពេល ០២ថ្ងៃគឺចាប់ពី ថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅឧទ្យានជាតិគីរីរម្យ ស្រុកភ្នំស្រួច ក្នុងខេត្តកំពង់ស្ពឺខាងមុខនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណៈជន ចូលរួមទស្សនាកំសាន្តដោយសេរី និងឱ្យបានច្រើនកុះករ ដើម្បី លើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌ បរិស្ថានធម្មជាតិរបស់ប្រទេសជាតិយើង តាមតាមកម្មវិធី ដែលរដ្ឋបាលខេត្ត បានគ្រោងរៀបចំឡើង៕

Khcct banner

អត្ថបទទាក់ទង