681 ezgif.com resize
Swift cc time

ស្នងការនគរបាលរាជធានី បានកោះហៅអ្នកបើកបរម៉ូតូជា«អង្គរក្ស»២នាក់មកបំភ្លឺ ដែលកាក់រថយន្តពលរដ្ឋលើផ្លូវសាធារណៈ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានកោះហៅអ្នកបើកបរម៉ូតូជាអង្គរក្ស០២នាក់ ចូលមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបើកបរនៅលើផ្លូវសាធារណៈប្រើប្រាស់ឥទ្ធិពលជាអង្គរក្សបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងមានកាយវិការពាក្យសម្តីមិនសមរម្យកាក់រថយន្តប្រជាពលរដ្ឋ បណ្តាលប៉ះពាល់ជម្លោះពាក្យសម្តីជាមួយប្រជាពលរដ្ឋអ្នកធ្វើដំណើរនៅលើផ្លូវសាធារណៈ យកមកសួរនាំ។

ស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅអ្នកបើកបរម៉ូតូជាអង្គរក្ស០២នាក់ ចូលមកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបើកបរនៅលើផ្លូវសាធារណៈប្រើប្រាស់ឥទ្ធិពលជាអង្គរក្សបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ និងមានកាយវិការពាក្យសម្តីមិនសមរម្យកាក់រថយន្តប្រជាពលរដ្ឋ បណ្តាលប៉ះពាល់ជម្លោះពាក្យសម្តីជាមួយប្រជាពលរដ្ឋអ្នកធ្វើដំណើរនៅលើផ្លូវសាធារណៈ យកមកសួរនាំ។

ជាមួយគ្នានេះ បន្ទាប់ពីសួរនាំរួចមន្រ្តីជំនាញព្រហ្មទណ្ឌ នឹងធ្វើរបាយការណ៍រាយការណ៍សុំគោលការណ៍ពីលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យនិងសម្រេច៕


Khcct banner

អត្ថបទទាក់ទង