681 ezgif.com resize
Swift cc time

កម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីការប្រើប្រាស់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរស័ព្ទចល័ត ហើយផ្ញើសារ SMS ក្លែងក្លាយ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលកំពុងធ្វើសកម្មភាពបើកបររថយន្ត ដែលបំពាក់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរស័ព្ទចល័ត ហើយផ្ញើសារ SMS (FAKE Base Transceiver Station) ដែលផ្សព្វផ្សាយអំពីល្បែងស៊ីសងខុសច្បាប់តាមអនឡាញ និងក្លែងគេហទំព័របន្លំជាក្រុមហ៊ុនបណ្តាញសង្គមតេឡេក្រាម ដែលមានខ្លឹមសារបំភិតបំភ័យពាក់ព័ន្ធនឹងសុវត្ថិភាពគណនីតេឡេក្រាមដើម្បីបោកបញ្ឆោតយកទិន្នន័យផ្ទាល់ខ្លួនរបស់ម្ចាស់គណនី ក្នុងគោលបំណងចូលគ្រប់គ្រងគណនី ឈានយកទៅប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

តាមការសាកសួរ ជនសង្ស័យទាំង ០៣នាក់ បានចូលធ្វើការជាអ្នកបើករថយន្តបំពាក់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរស័ព្ទចល័ត ហើយផ្ញើសារ SMS (FAKE Base Transceiver Station) ក្នុងអំឡុងខែមីនា ឆ្នាំ២០២៥។

បច្ចុប្បន្នជនសង្ស័យទាំង ០៣នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

នាយកដ្ឋាន បានក្រើនរម្លឹកដល់សារធារណជន សូមកុំចុចលើតំណភ្ជាប់ណាមួយដែលមិនមានប្រភពច្បាស់លាស់ ដែលតម្រូវឱ្យយើងបំពេញនូវព័ត៌មានផ្ទាល់ខ្លួនឱ្យសោះ ជៀសវាងជនអានាមិកអាចគ្រប់គ្រងទិន្នន័យ ឬគណនីផ្សេងៗរបស់យើងបាន ឈានដល់ការប្រឈមហានិភ័យនានាដោយប្រការណាមួយ៕


Khcct banner

អត្ថបទទាក់ទង