
កំពង់ឆ្នាំង៖យ៉ាងហោចណាស់មានមនុស្ស៧នាក់បានស្លាប់ និងចំនួន៣១នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្កកំពង់ឆ្នាំងចំនួន ៣១នាក់។ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង។
យោងតាមរបាយការណ៌សង្ខេប ស្តីពីបចុប្បន្នភាពករណីពុលស្រាសរ គិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ គិតត្រឹមម៉ោង ១៤:០០នាទីរសៀល បានឱ្យដឹកថា ករណីសង្ស័យពុលស្រាស សរុបចំនួន ១៣១នាក់ (ស្រី ៦នាក់)។អ្នកចេញជាសះស្បេីយ ចំនួន ៩០នាក់។កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្កកំពង់ឆ្នាំងបុរសចំនួន ៣១នាក់។ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតចំនួន ៣នាក់ ។
ដោយឡែកអ្នកស្លាប់បានកើនឡើងដល់ចំនួន ៧នាក់ (នៅមនី្ទរពេទ្យខេត្ត ២នាក់ ស្លាប់ពេលបញ្ជូនទៅភ្នំពេញ ២នាក់ ស្លាប់នៅផ្ទះ ២នាក់ និងស្លាប់នៅមន្ទីរពេទ្យកាល់ម៉ែត ១នាក់។
បានចាត់ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ០៣រូប និងមានក្រុមឆ្លេីយតបបន្ទាន់នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃកហរសួងសុខាភិបាល ចុះធ្វេីដំណេីរទាំងយប់ទៅខេត្តកំពង់ឆ្នាំង ដេីម្បីជួយការងារបច្ចេកទេសដល់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រហូតដល់ស្ថានភាពគ្រប់គ្រងបានទាំងស្រុង។
ក្រសួងបានចាត់វិធានការណ៏ហាមការផឹកស្រាស និងបញ្ឈប់ការធ្វេីចរាចរលក់ដូរស្រាស ជា បន្ទាន់ សង្រ្គោះជនរងគ្រោះ បញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យខេត្កំពង់ឆ្នាំងបានទាន់ពេល លេីកលែងអ្នកដែលមានសភាពធ្ងន់ធ្ងរពេកដែលបានបាត់បង់ជីវិតគួរឲ្យសោកស្តាយជាទីបំផុត។បន្តអប់រំសុខភាពប្រជាពលរដ្ឋជាបន្តទៀត ជាពិសេសមិនត្រូវពិសារស្រាសដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ។
ជាកាកត់សម្គាល់ ករណីពុលស្រា តែងកើតមានជារឿយៗ នៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដែលកាលពីខែឧសភាឆ្នាំ២០១៨ក៏មានករណីស្រដៀងគ្នានេះកើតឡើងក្នុងខេត្តក្រចេះដែរ ដែលពេលនោះបណ្ដាលឲ្យមនុស្សជាង១០នាក់បានស្លាប់ និងជាង២០០នាក់ផ្សេងទៀតចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ជារឿយៗក្រសួងសុខាភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋកុំពិសាស្រាស ដែលរៀបចំគ្មានបច្ចេកទេសត្រឹមត្រូវ ដើម្បីចៀសផុតពីការពុល ហើយនឹងអាចបណ្តាលឲ្យស្លាប់បាត់បង់ជីវិតថែមទៀត៕