681 ezgif.com resize
Swift cc time

លោក ប៉ាង លីដា និងក្រុមការងារ ទទួលបានការឧបត្ថម្ភអាហារពីសម្តេច ហ៊ុន ម៉ាណែត ដើម្បីបន្តធ្វើសកម្មភាពកាយប្រឡាយ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងក្រុមការងារ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ទទួលបានការឧបត្ថម្ភអាហារពីសម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជចន្ទមុន្នី ដើម្បីបន្តធ្វើសកម្មភាពកាយប្រឡាយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ។

លោក ប៉ាង លីដា ជាអភិបាលរងខណ្ឌពោធិ៍សែនជ័យ មានប្រជាប្រិយភាពមួយរូប ដែលត្រូវបានគេស្គាល់ថាជា ជនគំរូ និងសកម្មមួយរូប ដែលតែងយកចិត្តទុកដាក់ ចំពោះកិច្ចការដល់មូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការរៀបចំបរិស្ថាន រក្សាសណ្តាប់ធ្នាប់ អនាម័យនៅតាមប្រឡាយ នៅខណ្ឌពោធិ៍សែនជ័យ។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ២០២៥ លោកបានទទួលបានអាហារពីខាង សេង ហុកហេង ដែលត្រូវបានលើកឡើងថា អាហារនេះជាអំណោយរបស់ សម្តេច ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជចន្ទមុន្នី។ បន្ថែមពីនេះ លោក ប៉ាង លីដា បានលើកឡើងក្នុងគេហទំព័រផ្លូវការរបស់ខ្លួនថា «មានកិត្តិយសណាស់ និងសូមថ្លែងអំណរគុណទៅដល់ សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិតពេជចន្ទមុន្នីហ៊ុនម៉ាណែតបានឧបត្ថម្ភអាហារ និងយកចិត្តទុកដាក់ក្នុងពេលចុះធ្វើសកម្មភាពកាយប្រឡាយជាមួយក្រុមការងារនៅភូមិក្បាលដំរី 2 សង្កាត់កាកាប 2 នៅថ្ងៃ 24/11/2025»។

គួររម្លឹកថា លោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី ២៣ តុលា ២០២៥ បានទទួលបាន«ប័ណ្ណសរសើរ មេត្រីបរិស្ថាន» សម្រាប់ខណ្ឌពោធិ៍សែនជ័យ ពីរដ្ឋាភិបាលចំពោះការរៀបចំបរិស្ថាន រក្សាសណ្តាប់ធ្នាប់ អនាម័យនៅតាមប្រឡាយ នៅតាមមូលដ្ឋានបានល្អ ហើយកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ទទួលបានការគាំទ្រពី ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី ក្នុងការរៀបចំសណ្តាប់ធ្នាប់ និង រំដោះប្រឡាយ លូក្នុងខណ្ឌពោធ៍សែនជ័យដោយផ្ទាល់៕


Khcct banner

អត្ថបទទាក់ទង