ភ្នំពេញ៖ ពិព័រណ៍ការងារសម្រាប់ពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍ ដែលបានរៀបចំកាលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានទាក់ទាញការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុនកូរ៉េចំនួន ២៤ ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា និងកំពុងជ្រើសរើសបុគ្គលិកដែលជាពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍ដែលមានបទពិសោធន៍ធ្លាប់ធ្វើការនៅ ប្រទេសកូរ៉េ។ ព្រឹត្តិការណ៍នេះ បានផ្គូរផ្គងការងារដោយជោគជ័យជាង២០០នាក់។
នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) សហការជាមួយមជ្ឈមណ្ឌលប្រព័ន្ធអនុញ្ញាតមុខរបរ (EPS) បានរៀបចំពិព័រណ៍ការងារសម្រាប់ពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍ នៅ NICC ។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុនកូរ៉េចំនួន ២៤ ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា និងកំពុងជ្រើសរើសបុគ្គលិកដែលជាពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍ដែលមានបទពិសោធន៍ធ្លាប់ធ្វើការនៅ ប្រទេសកូរ៉េ។ ពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍សរុប ចំនួន២៣០ នាក់ បានចូលរួមពិព័រណ៍ការងារ និង បានផ្គូរផ្គង ការងារដោយជោគជ័យជាង២០០នាក់។
HRCC បានផ្តល់ការគាំទ្រដល់ពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍មុនថ្ងៃពិព័រណ៍ការងាររួមមានៈ សេវាកម្មកែសម្រួលប្រវត្តិរូបសង្ខេប និងជួយផ្គូរផ្គងការងារ ដើម្បីឱ្យទាំងនិយោជក និងអ្នកស្វែងរកការងារធ្វើពេញចិត្ត។ ព្រឹត្តិការណ៍នេះ ក៏បានបង្ហាញពីគន្លឹះក្នុងការដាក់ពាក្យធ្វើការជាមួយក្រុមហ៊ុនកូរ៉េ និងបានស្តាប់ពីរឿងរ៉ាវរបស់ពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍ដែលរកបានការងារធ្វើនៅក្រុមហ៊ុនកូរ៉េ បានទាក់ទាញចំណាប់អារម្មណ៍អ្នកចូលរួមយ៉ាងច្រើន។
ខណៈពេលដែលក្រុមហ៊ុនដែលចូលរួមពិព័រណ៍ការងារបានសម្តែងនូវចេតនាជាសមូហភាពក្នុងការជ្រើសរើស ពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍យ៉ាងហោចណាស់ចំនួន ៦៦ នាក់ ប៉ុន្តែចំនួនជ្រើសរើសចុងក្រោយនៅតែត្រូវសម្រិតសម្រាំង នឹងត្រូវបញ្ជាក់នៅសប្តាហ៍ក្រោយ៕