681 ezgif.com resize
Swift cc time

គម្រោងអភិវឌ្ឍន៍«ទំនប់អាងទឹក»លេខ២នៅស្រុកភ្នំក្រវាញ ជាអាងស្តុកទឹកធំជាងគេនៅកម្ពុជា​ សម្រេចការសាងសង់បាន៤០%

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ពោធិ៍សាត់៖ គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ ដែលអាចមានសមត្ថភាពស្តុកទឹកបានប្រមាណ ៨៦០លានម៉ែត្រគូប នឹងក្លាយជាអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជា មានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ទំនប់អាងទឹកលេខ២នេះ នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន រួមមាន អាចស្តុកទឹកបាន ៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដី ចំនួន ២៦២ ៥០០ហិកតា ដែលនឹងផ្តល់ទឹកប្រើប្រាស់គ្រប់គ្រាន់ ពង្រីកវិសាលភាពវិស័យកសិកម្មបន្ថែមទាំងរដូវប្រាំង និងរដូវវស្សា។ កាត់បន្ថយបាននូវការជន់លិចលង់នៅផ្នែកខាងក្រោមទំនប់ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលតែងតែបង្កគ្រោះមហន្តរាយកន្លងមក។ ទន្ទឹមនឹងនេះ ក៏អាចបញ្ចៀសបាននូវការខូចខាតប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលបណ្តាលមកពីទឹកជំនន់ និងប្រែក្លាយតំបន់នេះ ទៅជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល ។

គួរបញ្ជាក់ថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងនេះសម្រេចបានប្រមាណ ៤០ភាគរយ ដោយបានចាប់ផ្តើមអនុវត្តក្នុងខែមករា ឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២៧៕


Khcct banner

អត្ថបទទាក់ទង