681 ezgif.com resize
Swift cc time

ក្រុមការងារក្រសួងធនធានទឹក និងទីប្រឹក្សាជាតិអន្តរជាតិ ចុះអន្តរាគមន៍ដោះស្រាយបញ្ហាទឹកជំនន់ ក្នុងខេត្តពោធិ៍សាត់

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

ពោធិ៍សាត់៖ ក្រុមការងារនៃអង្គភាពគ្រប់គ្រងអនុវត្តន៍គម្រោង ព្រមទាំងទីប្រឹក្សាជាតិ និងអន្តរជាតិ អនុវត្តតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែវិច្ឆិកា បានចុះអន្តរាគមន៍ដោះស្រាយបញ្ហាជំនន់ទឹកភ្លៀងនៃអាងស្ទឹងពោធិ៍សាត់ចាប់ពីស្ពានថ្មរហូតដល់ដំណាក់អំពិល ដែលបានបង្កឱ្យផ្នែកខាងក្រោមចាប់ពីតំបន់ស្វាយអាត់ទទួលរងនូវទឹកជំនន់នាពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ក្រុមការងារនៃអង្គភាពគ្រប់គ្រងអនុវត្តន៍គម្រោង បានចុះទៅដល់ទីតាំងផ្ទាល់នៅផ្នែកខាងលើដំណាក់អំពិល រហូតដល់ផ្នែកខាងក្រោមតំបន់ចរឹតដែលទទួលរងទឹកជំនន់ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃរកដំណោះស្រាយបន្ធូរបន្ថយចរន្តលំហូរទឹក។

ជាវិធានការបន្ទាន់ ក្រុមការងារបានដាក់គ្រឿងចក្រកាយផ្តាច់ចេញនូវកន្លែងដែលធ្វើឱ្យរាំងស្ទះមុខទឹក ដើម្បីបង្វែរ និងបញ្ជាទឹកឱ្យធ្លាក់ចូលទៅកាន់បឹងទន្លេសាបបានរហ័ស ។

ក្រុមការងារនៅតែបន្តឈរជើងតាមដានស្ថានភាពទឹក និងបន្តធ្វើសកម្មភាពបញ្ជាគ្រឿងចក្រនៅតាមទីតាំងមួយចំនួន ដើម្បីកាយមុខទឹកដែលកកស្ទះ៕


Khcct banner

អត្ថបទទាក់ទង