681 ezgif.com resize
Swift cc time

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រកាសបដិសេធ«គ្មានលុយ»ទុកនៅថៃដូចការចុះផ្សាយរបស់បណ្តាញផ្សព្វផ្សាយថៃនោះទេ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងនាមប្រធានសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី ២១ ខែវិច្ឆិកា បានចេញលិខិតបដិសេធ និងបកស្រាយចំពោះការចុះផ្សាយពីសំណាក់អង្គភាពសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួនរបស់ថៃ នាពេលកន្លងទៅពាក់ព័ន្ធនឹងរូបលោក ក្នុងចេតនាបង្អួចកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់លោក ដោយចោទប្រកាន់គ្មានមូល ដ្ឋានខុសពីការពិត ថាជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្មតាមអុីនធឺណិត ការសម្អាតប្រាក់ និងការរំលោភសិទ្ធិមនុស្សព្រម ទាំងបានផ្សាយថាមានការរឹបអូសប្រាក់ និងទ្រព្យសម្បត្តិរបស់លោកនៅក្នុងប្រទេសថៃ ជាដើម។

លោកអ្នកឧកញ៉ា បានបញ្ជាក់បដិសេធដាច់ខាត និងទាំងស្រុងនូវរបាយការណ៍របស់អង្គភាពសារព័ត៌មាន និងបណ្តាញសង្គមមួយ ចំនួនរបស់ថៃ ដែលអះអាងថាអាជ្ញាធរបានបង្កកនូវសាច់ប្រាក់ និងទ្រព្យសម្បត្តិរបស់លោក ចំនួន៣លើក គឺលើកទី១ ចំនួន៧០ លានបាត, លើកទី២ ចំនួន ៣៥០ លានបាត និងលើកទី៣ ចំនួន ៤០០ លានបាត។ លោកអ្នកឧកញ៉ា បញ្ជាក់បន្ថែមថា លោកគ្មានលុយនៅក្នុងប្រទេសថៃ ហើយក៏គ្មានឈ្មោះនៅក្នុងបញ្ជីដូចផ្សព្វផ្សាយនោះឡើយ។

ទន្ទឹមនឹងនោះ លោកអ្នកឧកញ៉ា គូសបញ្ជាក់ថា កាលពីថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរថៃបានចូលឆែកឆេរអចលនទ្រព្យរបស់លោកនៅក្នុងប្រទេសថៃចំនួន៣ទីតាំងតែប៉ុណ្ណោះ គឺទី១ ផ្ទះចំនួន២ខ្នង និងទី២ ការិយាល័យចំនួន១កន្លែង ប៉ុន្តែការចុះឆែកឆេរនោះគឺរកពុំឃើញព័ស្តុតាង និងសកម្មភាពណាមួយដែលខុសទៅនឹងច្បាប់នោះទេ ហើយរូបភាពដែលមាននៅក្នុងវីដេអូដែល ផ្សព្វផ្សាយនោះគឺមិនមែននៅទីតាំងផ្ទះ ឬការិយាល័យរបស់លោកឡើយ។ ដូច្នេះ លោកគ្មានអចលនទ្រព្យចំនួន ៣៦កន្លែង ដូចការផ្សព្វផ្សាយនោះឡើយ។ លោកអ្នកឧកញ៉ា បញ្ជាក់ថា លោកមានជួលអគារឱ្យជនជាតិខ្មែរ និងបរទេសសម្រាប់ធ្វើអាជីវកម្មពិតមែន ដែលមានកិច្ចសន្យាជួលត្រឹមត្រូវតាមច្បាប់ដោយពុំអនុញ្ញាតឱ្យធ្វើអាជីវកម្មឬសកម្មភាពណាដែលខុសច្បាប់នៅក្នុង និងបរិវេណអគារនោះទេ។

ជាមួយគ្នានោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រកាសបដិសេធដាច់អហង្ការថា លោកគ្មានជាប់ពាក់ព័ន្ធទៅនឹងបណ្តាញឧក្រិដ្ឋកម្មតាមអុីនធឺណិត ការសម្អាត ប្រាក់គ្រប់ប្រភេទ និងការរំលោភសិទ្ធិមនុស្សដូចការចុះផ្សាយនោះទេ។ នេះគឺជាការចោទប្រកាន់មកលើខ្ញុំដោយ «គ្មានការ ពិត លាបពណ៌ បំផ្លើស និងមានចេតនាបំផ្លាញ» ដល់កេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ តែប៉ុណ្ណោះ៕

Khcct banner

អត្ថបទទាក់ទង