681 ezgif.com resize
Swift cc time

សមត្ថកិច្ច បន្តបណ្ដេញជនជាតិវៀតណាម១៥នាក់ ចេញពីកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពត៖ សមត្ថកិច្ចកម្ពុជា នៅថ្ងៃទី ២០ ខែវិច្ឆិកា បានធ្វើការបណ្ដេញចេញជនជាតិវៀតណាម ១៥នាក់ តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ពាក់ព័ន្ធលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន។

យោតតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា តាមអនុសាសន៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ១៥នាក់ (ស្រី១នាក់) ចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែន, សមគំនិតក្នុងអំពើកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងចាប់បង្ខាំងដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន(អនុវត្តទោសចប់), ករណីនេសាទដោយប្រើឧបករណ៍ឆក់ គ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់) និងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន គ្មានលិខិតឆ្លងដែន (អនុវត្តទោសចប់)។

ការបណ្ដេញចេញនេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ៧នាក់ (ស្រី១នាក់) ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពតចំនួន ១នាក់ ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកែបចំនួន ៥នាក់ និងទទួលពីពន្ធនាគារខេត្តព្រះសីហនុចំនួន ២នាក់ ៕


Khcct banner

អត្ថបទទាក់ទង