681 ezgif.com resize
Swift cc time

អ្នកនាំពាក្យ៖របាយការណ៍«សេរីភាពសារព័ត៌មាន»ឆ្នាំ២០២៤-២០២៥ ស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រខុសពីNGOខ្លះធ្វើដោយវិធីសាស្ត្រចង្អៀតមិនតំណាងសំឡេងទាំងមូល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានថ្លែងការពារពី របាយការណ៍ពីស្ថានភាពសេរីភាពសារព័ត៌មាន ឆ្នាំ២០២៤-២០២៥ បានផ្តល់ព័ត៌មានស្ថិតិបែបវិទ្យាសាស្ត្រ ដែលមានសារៈសំខាន់ចាំបាច់ សម្រាប់គាំទ្រដល់ការធ្វើការសម្រេចចិត្ត ការរៀបចំគោលនយោបាយនិងយន្តការការងារ ជាមួយការកំណត់គោលដៅត្រឹមត្រូវ និង មានប្រសិទ្ធភាពឆ្លើយតបនឹងតម្រូវការជាក់ស្តែង ដើម្បីលើកកម្ពស់តម្លាភាព គណនេយ្យភាព និងភាពជឿជាក់មកលើការដឹកនាំ។របាយការណ៍នេះ គឺខុសពីរបាយការណ៍របស់ NGO មួយចំនួនដែលធ្វើឡើងបែបចង្អៀតដោយមិនតំណាងឱ្យសំឡេងទាំងមូល។

លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន គូសបញ្ជាក់ថា របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មានឆ្នាំ២០២៤ និង២០២៥ ប្រើវិធីសាស្ត្របែបវិទ្យាសាស្ត្រដែលពិភពលោកទទួលស្គាល់ ក្នុងនោះវិធីសាស្ត្រស្រាវជ្រាវឯកសារ (Desk Review), ការស្ទង់មតិឯករាជ្យ ដោយវិធីស្ទង់មតិចៃដន្យ(Random Sampling) ក្នុងចំណោមប្រតិបត្តិករនៃវិស័យសារព័ត៌មាននៅក្នុង ២៥រាជធានី-ខេត្ត, និង ការដាក់បញ្ចូលទស្សនៈ មតិយោបល់ចម្រុះរបស់ឥស្សរជនក្នុងវិស័យព័ត៌មានរួមមាន៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រធានសមាគមអ្នកសារព័ត៌មាន ភ្នាក់ងារសារព័ត៌មានជាតិនិងបរទេស សារព័ត៌មានសហគមន៍ និងគ្រឹះស្ថានឧត្តមសិក្សាក្នុងព្រះរាជាណាចក្រកម្ពុជា។

បើតាមអ្នកនាំពាក្យរូបនេះ នៅកម្ពុជា ក៏មានដែររបាយការណ៍ ឬការកត់ត្រាអំពីស្ថានភាពរបស់អ្នកសារព័ត៌មាន ធ្វើឡើងដោយអង្គការ សមាគមមួយចំនួន ដែលគ្រាន់តែបានផ្តោតលើការប្រមូលព័ត៌មានឧប្បត្តិហេតុ, ឬការសម្ភាសន៍ដោយការជ្រើសរើសកំណត់មុន ដែលវិធីសាស្ត្រនេះមានលក្ខណៈចង្អៀត ទំហំតូច មិនអាចតំណាងឱ្យសំឡេងទាំងមូល ដូច្នេះធ្វើឱ្យការឆ្លុះបញ្ចាំងលើស្ថានភាពសារព័ត៌មានមិនបានពេញលេញ មិនគ្រប់ជ្រុងជ្រោយ ខ្វះភស្តុតាងវិទ្យាសាស្ត្រ។

តាមប្រភពដដែល បន្ថែមថា រីឯ របាយការណ៍នៅក្រៅប្រទេសខ្លះ ដែលបានយោងតាមរបាយការណ៍ ឬការកត់ត្រារបស់អង្គការ សមាគមមួយចំនួននេះ ដើម្បីធ្វើការវាយតម្លៃពីខាងក្រៅមកលើស្ថានភាពនៅកម្ពុជា គឺវាគ្រាន់តែជាការបង្ហាញពីមួយជ្រុង មិនតំណាង៕

Khcct banner

អត្ថបទទាក់ទង