681 ezgif.com resize
Swift cc time

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម គ្រោងអភិវឌ្ឍកម្មវិធីតាមប្រព័ន្ធព័ត៌មានវិទ្យានៅឆ្នាំ២០២៦ ដើម្បីពិនិត្យសម្រេចកែតម្រូវទិន្នន័យលិខិតបទដ្ឋានគតិយុត្តរបស់ពលរដ្ឋឲ្យបានលឿនជាមុន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងរៀបចំលិខិតបទដ្ឋានគតិយុត្តបន្ថែម និងអភិវឌ្ឍកម្មវិធីតាមប្រព័ន្ធ ព័ត៌មានវិទ្យា ដើម្បីអាចកាត់បន្ថយពេលវេលាផ្ញើឯកសារចុះឡើង និងអាចចេញ ឯកសារជូនប្រជាពលរដ្ឋប្រើប្រាស់បានលឿនជាងមុន។ ជាទិសដៅ កិច្ចការនេះអាចនឹងដាក់ឱ្យអនុវត្តនៅក្នុង អំឡុងត្រីមាសទី១ ឆ្នាំ២០២៦។

បើតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តបន្ថែម និងអភិវឌ្ឍកម្មវិធីតាមប្រព័ន្ធ ព័ត៌មានវិទ្យា ដើម្បីផ្តល់សមត្ថកិច្ចដល់មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ក្រុង ស្រុក ខណ្ឌ មន្ត្រីអត្រានុកូលដ្ឋានថ្នាក់ រាជធានី ខេត្ត និងមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ ក្នុងការពិនិត្យសម្រេចកែតម្រូវទិន្នន័យអត្រានុកូលដ្ឋានបាន តាមរយៈប្រព័ន្ធព័ត៌មានវិទ្យា។ ដំណោះស្រាយនេះ អាចកាត់បន្ថយពេលវេលាផ្ញើឯកសារចុះឡើង និងអាចចេញ ឯកសារជូនប្រជាពលរដ្ឋប្រើប្រាស់បានលឿនជាងមុន។ ជាទិសដៅ កិច្ចការនេះអាចនឹងដាក់ឱ្យអនុវត្តនៅក្នុង អំឡុងត្រីមាសទី១ ឆ្នាំ២០២៦។

ជាទិសដៅសម្រាប់ថ្ងៃអនាគត អគ្គនាយកដ្ឋានកំពុងសិក្សាលើជម្រើសនៃការផ្ទៀងផ្ទាត់ទិន្នន័យ ដោយខ្លួនឯងតាមប្រព័ន្ធអនឡាញ (Self-verification) ដើម្បីពន្លឿនសម្អាតទិន្នន័យដែលនៅសេសសល់ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានកំហុសទិន្នន័យ។ ដោយឡែក សម្រាប់ទារកកើតថ្មី អគ្គនាយកដ្ឋានបាន និងកំពុងសាកល្បងដាក់ឱ្យដំណើរការ ការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធជូនដំណឹងពីប្រព័ន្ធសុខាភិបាល មកកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្តសញ្ញាណកម្ម ដែលអាចកាត់បន្ថយកំហុសជាច្រើន។ ប៉ុន្តែកិច្ចការនេះ ត្រូវការពេលវេលាមួយសមស្របដើម្បីសាកល្បងដកបទពិសោធ និងការវិនិយោគដ៏ធំមួយក្នុងការបំពាក់ឧបករណ៍ សម្ភារបច្ចេកទេស និងរៀបចំប្រព័ន្ធពីគ្រប់មូលដ្ឋានឃុំ សង្កាត់ មុននឹងឈានទៅពង្រីកនៅទូទាំងប្រទេស៕

Khcct banner

អត្ថបទទាក់ទង