681 ezgif.com resize
Swift cc time

សមាគមឧកញ៉ាកម្ពុជាបង្ហាញឯកសណ្ឋានផ្លូវការឧកញ៉ាឈុតទី២ សម្រាប់សមាជិករបស់ខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជាបានជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ជាសមាជិករបស់ខ្លួនអំពីការផ្ដល់ឯកសណ្ឋានផ្លូវការឧកញ៉ា (ឈុតទី២) នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដោយបានភ្ជាប់នូវគំរូម៉ូដទាំងសម្រាប់បុរស និងស្ត្រី ដែលនឹងប្រើប្រាស់សម្រាប់កម្មវិធីនានាជាពិសេសកម្មវិធីធុរកិច្ច និងពិធីផ្សេងៗទៀតបន្ថែមពីលើឯកសណ្ឋានផ្លូវការ (ឈុតទី១) ដែលត្រូវបានប្រើប្រាស់សម្រាប់ចូលរួមពិធីបុណ្យជាតិ ពិធីបុណ្យប្រពៃណីជាតិ ក៏ដូចជាពិធីផ្លូវការផ្សេងៗស្របទៅតាមព្រះរាជក្រឹត្យ នស/រកត/១០២៤/១៣០៩ ស្តីពីគោរមងារឧកញ៉ា និងសេចក្តីព្រាងអនុក្រឹត្យស្តីពី ឯកសណ្ឋានផ្លូវការ នៃគោរមវន្តតាមលំដាប់ថ្នាក់។

សូមបញ្ជាក់ថា អនុលោមតាមព្រះរាជក្រឹត្យខាងលើបានបញ្ញត្តិថា សមាគមឧកញ៉ាកម្ពុជាគឺជាដៃគូរបស់រាជរដ្ឋាភិបាលកម្ពុជា លើការងារតំណាងឱ្យគោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជួយរាជរដ្ឋាភិបាលលើការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ និងរៀបចំឯកសណ្ឋានផ្លូវការរបស់គោរមវន្តទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការជំរុញលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងសកម្មភាពផ្សេងទៀតដើម្បីជាប្រយោជន៍ដល់ជាតិ៕


Khcct banner

អត្ថបទទាក់ទង