681 ezgif.com resize
Swift cc time

នាយករដ្ឋមន្ត្រីជប៉ុន ផ្ញើសារលិខិតថ្លែងអំណរគុណសម្តេច ហ៊ុន សែន ចំពោះសារអបអរលោកស្រីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកស្រី TAKAICHI Sanae នាយករដ្ឋមន្ត្រីជប៉ុន ផ្ញើសារលិខិតជូន សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះសារលិខិតអបអរសាទររបស់សម្តេចតេជោ ជូនលោកស្រីក្នុងឱកាសដែលលោកស្រីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន។ ជាមួយគ្នានេះ លោកស្រីនាយករដ្ឋមន្ត្រី បានសម្តែងនូវការគោរពដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ក្នុងការរួមចំណែកជាច្រើនក្នុង ដំណើរការទំនាក់ទំនងជប៉ុន-កម្ពុជា ដែលមានការរីកចម្រើនបានឈានទៅដល់កម្រិត «ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។

នាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់បន្ថែមលើកិច្ចសហប្រតិបត្តិការលើវិស័យការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងជប៉ុន ក៏មានវឌ្ឍនភាពយ៉ាងខ្លាំងក្នុងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងសហគមន៍អន្តរជាតិផងដែរ រួមទាំង សកម្មភាពកំចាត់មីននៅ អ៊ុយក្រែន និងទ្វីបអាហ្វ្រិកជាដើម។

ទន្ទឹមនឹងនេះ លោកស្រី TAKAICHI Sanae មានបំណងសហការយ៉ាងសកម្មជាមួយសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកបន្ថែមទៀតនូវលទ្ធភាពសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរដើម្បីសម្រេចបាននូវ “ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»៕


Khcct banner

អត្ថបទទាក់ទង