681 ezgif.com resize
Swift cc time

មន្ទីរពេទ្យបង្អែកខេត្តកោះកុង ទទួលបានជ័យលាភីលេខ១ ចំនួន២ដង ដោយសារមូលហេតុសំខាន់ៗចំនួន ៩

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

កោះកុង៖ កត្តាដែលជំរុញឱ្យមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលបានកសាងឡើងក្នុងឆ្នាំ១៩៦៣ ក្នុងសម័យសង្គមរាស្ត្រនិយម ទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន២ដង និងទទួលស្គាល់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល កន្លងមកនេះ ដោយសារហេតុផលការគ្រប់គ្រង អភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធល្អ មានការអប់រំ ជាដើម។

ក្នុងដំណើទស្សនកិច្ចនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ព្រមទាំងគណៈប្រតិភូ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល និងអបអរសាទរសាជាថ្មីម្តងទៀត ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុងដែលទទួលជ័យលាភីលេខ១ ក្នុងវិស័យសុខាភិបាល (CPA2) ឆ្នាំ២០២៤ ជាអង្គភាពសេវាសាធារណៈគំរូ។

កត្តាដែលជំរុញឱ្យមន្ទីរពេទ្យបង្អែកខេត្តកោះកុងទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន២ដង កន្លងមកនេះ ដោយសារហេតុផលសំខាន់ៗចំនួន៩រួមមាន៖ ទី១ មានចក្ខុវិស័យ គោលដៅ និងបេសកកម្មច្បាស់លាស់ ,ទី២ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព, ទី៣ ការគ្រប់គ្រងហិរញ្ញវត្ថុប្រកប ដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព, ទី៤ មានហេដ្ឋារចនាសម្ព័ន្ធល្អ និងបរិស្ថាន អនាម័យ ស្អាត, ទី៥ មានការអប់រំ និងលើកកម្ពស់សុខភាពដល់ប្រជាពលរដ្ឋ, ទី៦ សុខភាពសហគមន៍, ទី៧ ការទំនាក់ទំនងល្អជាមួយអាជ្ញាធម៌គ្រប់ជាន់ថ្នាក់, ទី៨ ការចូលរួមកៀគរដែគូ អភិវឌ្ឍន៍, ទី៩ ការចូលរួម និងគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់(ថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ និង សហគមន៍ ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត)។

លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំមន្ទីរពេទ្យ លោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកទាំងអស់ ដែលបានចូលរួមបំពេញភារកិច្ច និងកំពុងបន្តរួមចំណែក ក្នុងការផ្តល់សេវាសុខាភិបាល ប្រកបដោយ គុណភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋ។

គូរបញ្ជាក់ថា មន្ទីរពេទ្យបង្អែកខេត្តកោះកុង ត្រូវបានកសាងឡើងក្នុងឆ្នាំ១៩៦៣ ក្នុងសម័យសង្គមរាស្ត្រនិយម។ មន្ទីពេទ្យស្ថិតក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បច្ចុប្បន្នមន្ទីរពេទ្យស្ថិតក្រោមការគ្រប់គ្រងរបស់លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ជាប្រធានមន្ទីរពេទ្យ ដោយមានបុគ្គលិកសរុបចំនួន៩៨នាក់។ មន្ទីរពេទ្យបង្អែកខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាលវាយតម្លៃនិងទទួលស្គាល់ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤ ជាប់ចំណាត់ថ្នាក់លេខ១ (សំណុំសកម្មភាពបង្រ្គប់កម្រិត២)៕

Khcct banner

អត្ថបទទាក់ទង