681 ezgif.com resize
Swift cc time

ក្រសួងមហាផ្ទៃពិនិត្យអនុវត្តវិន័យលើលោក ស៊ាន ធារិទ្ធ ក្រោយប្រើសម្តីមិនសមរម្យ លើមន្ត្រីក្រោមឱវាទ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ វិច្ឆិកានេះ បានប្រកាសពីការសម្រេចពិនិត្យ ស្រាវជ្រាវ ដើម្បីឈានទៅអនុវត្តវិន័យលើលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន។ការប្រកាសនេះ ធ្វើឡើងក្រោយលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ ប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យលើមន្ត្រីក្រោមឱវាទ។

យោងតាមសេចក្តីប្រកាស អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា «ក្រោយពី មានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មាននានា ករណី លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ អំពីការប្រើប្រាស់ពាក្យពេចន៍ និងកាយវិការមិនសមរម្យ លើមន្ត្រីក្រោមឱវាទ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យតាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន»៕

Khcct banner

អត្ថបទទាក់ទង