681 ezgif.com resize
Swift cc time

ពលរដ្ឋ«ភូមិព្រៃចាន់ និងភូមិជោគជ័យ»ទទួលបានការព្យាបាលដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យសមាគមបេសកកម្មមនុស្សធម៌កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ ២ ភូមិ គឺភូមិព្រៃចាន់ និង ភូមិជោគជ័យ ព្រមទាំងជនភៀសសឹកប្រហែល ៧០០គ្រួសារ ស្នាក់នៅក្នុងវត្តចាន់ស៊ី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានក្រុមគ្រូពេទ្យសមាគមបេសកកម្មមនុស្សធម៌កម្ពុជា សហការជាមួយក្រុមគ្រូពេទ្យ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនពលរដ្ឋ នៅមណ្ឌលសុវត្ថិភាពជនភៀសសឹក ក្នុងវត្តចាន់ស៊ី ដោយឥតគិតថ្លៃ។ ការពិនិត្យ និងព្យាបាលជំងឺទូទៅនេះ មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំងចំនួន ១៥នាក់ និងខ្មែរ ៨នាក់ ក្នុងនោះ វេជ្ជបណ្ឌិត ៥នាក់ ដោយមិនយកកម្រៃនោះទេ។

ក្រុមវេជ្ជបណ្ឌិត បានឲ្យដឹងថា ដោយមើលឃើញប្រជាពលរដ្ឋរាប់រយគ្រួសាររងគ្រោះដោយសារយោធាថៃបាញ់ប្រហារ ហើយបានភៀសខ្លួនមកស្នាក់នៅក្នុងវត្តចាន់ស៊ីនេះ ភាគច្រើន គឺមនុស្សចាស់មានជំងឺជាប់ខ្លួន ទើប សម្ដេច ហ៊ុន ម៉ាណែត និងលោកជំទាវ បានឲ្យដឹកនាំក្រុមគ្រូពេទ្យ ចុះជួយពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ព្រោះគ្មានលទ្ធភាពព្យាបាលជំងឺនៅតាមគ្លីនិកឯកជន។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋភៀសខ្លួនដោយសារយោធាថៃបាញ់ប្រហារប្រហែល ៧០០ គ្រួសារ មកស្នាក់នៅបណ្ដោះអាសន្នក្នុងវត្តកាន់ស៊ីនេះ បានអរគុណដល់ សម្ដេចនាយករដ្ឋមន្ត្រី និងលោកជំទាវ មិនត្រឹមតែផ្ដល់ទីជម្រក ទឹក ភ្លើង ម្ហូបអាហារ ថវិកា សម្ភារៈផ្ទះបាយ មុង ភួយ ប៉ុណ្ណោះទេ ថែមទាំងដឹកនាំក្រុមគ្រូពេទ្យសមាគមបេសកកម្មមនុស្សធម៌កម្ពុជា ផ្ដល់ការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនពួកគាត់ ៕


Khcct banner

អត្ថបទទាក់ទង