681 ezgif.com resize
Swift cc time

គិតត្រឹមខែ វិច្ឆិកា ឆ្នាំ២០២៥នេះ«កូនផ្សោត»កើតថ្មីមានចំនួន ៧ក្បាល ខណៈចំនួនស្លាប់គ្មាន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ក្រចេះ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា រយៈពេលពេញមួយឆ្នាំនេះ សត្វផ្សោតនៅដងទន្លេមេគង្គរបស់កម្ពុជា មិនមានស្លាប់នោះទេ។ ឆ្នាំ២០២៥នេះ គិតត្រឹមខែវិច្ឆិកា មានកូនផ្សោតចំនួន៧ក្បាលហើយ បានកើត។នេះជាលើកទី១នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលពុំមានសត្វផ្សោតស្លាប់ក្នុងរយៈពេល១ឆ្នាំពេញ គិតចាប់ពីការចាប់ផ្តើមតាមដាន និងកត់ត្រាដំបូងនៅឆ្នាំ២០០២មកទល់បច្ចុប្បន្ន។

យោងតាមក្រសួងកសិកម្មគិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ករណីសត្វផ្សោតស្លាប់ នៅកម្ពុជាពុំមានកើតឡើងឡើយ។ នេះជាលើកទី១នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលពុំមានសត្វផ្សោតស្លាប់ក្នុងរយៈពេល ១ឆ្នាំពេញ គិតចាប់ពីការចាប់ផ្តើមតាមដាន និងកត់ត្រាដំបូងនៅឆ្នាំ២០០២មកទល់បច្ចុប្បន្ន។

ដោយឡែក គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះ កម្ពុជាបានទទួលស្វាគមន៍កូនផ្សោតកើតថ្មីចំនួន ៧ក្បាល ដែលធ្វើឱ្យចំនួនសត្វផ្សោតសរុបនៅកម្ពុជានាពេលបច្ចុប្បន្នកើនឡើងដល់ ១១១ក្បាល។លទ្ធផលដ៏ត្រចះត្រចង់នេះ អាចសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង ថែរក្សា ការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គរបស់យើង ប្រកបដោយប្រសិទ្ធភាពខ្ពស់។ 




Khcct banner

អត្ថបទទាក់ទង