681 ezgif.com resize
Swift cc time

កម្ពុជាពិចារណា​ប្ដឹងយោធាថៃទៅសមត្ថ​កិច្ច​អន្តរ​ជាតិទាម​ទារ​យុត្តិធម៌​ដល់​ព​លរដ្ឋ​ស៊ីវិលខ្មែរដែលស្លាប់ដោយបាញ់ពីយោធាថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី ១៥ វិច្ឆិកានេះ បានចេញនូវសេចក្តីប្រកាសព័ត៌មានស្តីពី ការស៊ើបអង្កេត ការ ប្រមូលព័ត៌មាន និង ការប្រមូលភស្តុតាងលើសពពលរដ្ឋខ្មែរដែលជាជនស៊ីវិលដែលស្លាប់ដោយសារការបាញ់ប្រហារពីក្រុមយោធាថៃ។ក្នុងសេចក្តីប្រកាសនោះកម្ពុជាពិចារណា​ប្ដឹង​ទៅ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​អន្តរ​ជាតិទាម​ទារ​យុត្តិធម៌​ដល់​ព​លរដ្ឋ​ស៊ីវិលខ្មែរដែលស្លាប់ដោយបាញ់ពីយោធាថៃ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវ ការស៊ើបអង្កេត ការ ប្រមូលព័ត៌មាន និងការប្រមូលភស្តុតាងគ្រប់ជ្រុងជ្រោយជាស្ថាពរ ដើម្បីកសាងសំណុំរឿងដោយឈរលើ មូលដ្ឋាននៃច្បាប់អន្តរជាតិ កម្ពុជានឹងពិចារណាប្តឹងទៅស្ថាប័នមានសមត្ថកិច្ចអន្តរជាតិ ដើម្បីទាមទារឱ្យ មានការទទួលខុសត្រូវ និង ការផ្តល់យុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជា ដែលបាន ទទួលរងគ្រោះពីឧក្រិដ្ឋកម្មនេះ។


Khcct banner

អត្ថបទទាក់ទង