681 ezgif.com resize
Swift cc time

សមាគមឧកញ៉ាកម្ពុជា ចេញញត្តិថ្កោលទោស ចំពោះសកម្មភាពបាញ់ប្រហាររបស់យោធាថៃ មកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា ចេញញត្តិថ្កោលទោស ចំពោះសកម្មភាពបាញ់ប្រហាររបស់យោធាថៃ មកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យបាត់បង់ជីវិតប្រជាពលរដ្ឋស្លូតត្រង់ខ្មែរ ម្នាក់និងរបួស៣នាក់។

បើតាមសមាគមឧកញ៉ាកម្ពុជា ទង្វើអមនុស្សធម៌ដ៏សាហាវឃោរឃៅនេះបង្ហាញយ៉ាងច្បាស់ថាភាគីថៃបានរំលោភបំពានលើ “សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ” កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ ឯកឧត្តម ដូណាល់ ចេ ត្រាំ ប្រធានាធិបតីសហរដ្ឋ-អាម៉េរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។


Khcct banner

អត្ថបទទាក់ទង