681 ezgif.com resize
Swift cc time

«កម្ពុជា-វៀតណាម»លាបថ្នាំលើបង្គោលព្រំដែន និងពិនិត្យការដើរល្បាតរួមគ្នា ច្រកព្រំដែនបាវិត-ម៉ុកបាយ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

 រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា វៀតណាម នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញគោរពបង្គោលព្រំដែន និង លាបថ្នាំលើបង្គោលព្រំដែនលេខ ១៧១ និងពិនិត្យមើលការដើរល្បាតរួមគ្នារវាងកងការពារព្រំដែន ប្រទេសទាំង២ កម្ពុជា-វៀតណាម ។

ក្នុងឱកាសជំនួបប្រាស្រ័យមិត្តភាពការពារព្រំដែន ថ្នាក់រដ្ឋមន្ត្រីការពារជាតិ កម្ពុជា-វៀតណាម លើកទី២ រវាងលោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង លោក នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមបញ្ជាក់ថា ច្រកព្រំដែនបាវិត- ម៉ុកបាយ គឺជាតំបន់បង្គោលព្រំដែនលេខ១៧១ ដែលបានសាងសង់នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០០៦ ហើយបានសម្ពោធនៅថ្ងៃទី២៧ ខែកញ្ញា ឆាំ២០០៦។ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក រដ្ឋាភិបាលប្រជាពលរដ្ឋ និងកងកម្លាំងការពារព្រំដែន នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម តែងតែបានប្រកៀកស្មាគ្នាក្នុងការគ្រប់គ្រងការពារថែរក្សានិមិត្តសញ្ញា និងរក្សាភាពដើម នៃបង្គោលព្រំដែន កសាងចំណងទំនាក់ទំនងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមគ្នារវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ។

ដោយឡែកចំពោះការសហការដើរល្បាតរួមគ្នា គឺជាខ្លឹមសារសំខាន់មួយ បង្ហាញពីការសហការ និងការសម្របសម្រួលជិតស្និទ្ធក្នុងការគ្រប់គ្រងការពារខ្សែបន្ទាត់ព្រំដែន និងបង្គោលព្រំដែននៃប្រទេសទាំងពីរ៕


Khcct banner

អត្ថបទទាក់ទង