681 ezgif.com resize
Swift cc time

ចិនបន្តជំរុញឱ្យកម្ពុជា-ថៃរក្សាភាពអត់ធ្មត់ ជៀសវាងបង្កឲ្យស្ថានការណ៍មានភាពតានតឹងបន្ថែម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេស លោក លីន ជៀន បានមានប្រសាសន៍ ប្រទេសចិន សង្ឃឹមថាប្រទេសកម្ពុជា និងថៃ នឹងបន្តអត់ធ្មត់ និង ជៀសវាងការធ្វើសកម្មភាពណាអាចធ្វើឱ្យស្ថានការណ៍កាន់តែមានភាពតានតឹង។ ប្រទេសចិននឹងបន្តដើរតួនាទីសម្របសម្រួលស្ថាបនា ក្នុងការជំរុញការបន្ធូរបន្ថយស្ថានការណ៍រវាងកម្ពុជា និងថៃ។ ការប្រកាសនេះ ធ្វើឡើងកំឡុងពេលលោកអ្នកនាំពាក្យក្រសួងការបរទេសចិន ធ្វើសេចក្តីថ្លែងការណ៍នេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៉េកាំង នាថ្ងៃទី១៣ វិច្ឆិកា ម្សិលមិញ។

លោក លីន ជៀន អ្នកនាំពាក្យក្រសួងការបរទេសចិន បានមានប្រសាសន៍ថា «ប្រទេសចិនបានកត់សម្គាល់ពីការវិវឌ្ឍ និងបញ្ហាថ្មីៗមួយចំនួនក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់រវាងប្រទេសថៃ និងកម្ពុជា។ ក្នុងនាមជាមិត្តភក្ដិ និងជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ ប្រទេសចិនសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរអាចអត់ធ្មត់ ធ្វើការក្នុងទិសដៅតែមួយ ពិគ្រោះយោបល់ដោយមិត្តភាព និងសន្តិវិធី ប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ និងស្វែងរកដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបានឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈធ្វើយ៉ាងណាទប់ស្កាត់ការកើនឡើងនៃស្ថានការណ៍ណាមួយ។ ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការជំរុញការបន្ធូរបន្ថយស្ថានការណ៍តាមវិធីរបស់ចិន»។

គួរបញ្ជាក់ថា នៅថ្ងៃទី១១ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខជាតិថៃបានបើកកិច្ចប្រជុំបន្ទាន់មួយ បានប្រកាសថា ខ្លួននឹងផ្អាកការអនុវត្តសេចក្តីប្រកាសរួមស្តីពីសន្តិភាពព្រំដែនរវាងថៃ និងកម្ពុជា ក្រោយមានទាហានថៃត្រូវបានរងរបួសដោយសារការផ្ទុះមីននៅតំបន់ព្រំដែនថៃ-កម្ពុជា។ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ទាហានថៃបានបើកការបាញ់ប្រហារនៅខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ហើយបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាជនស៊ីវិលកម្ពុជាជាច្រើននាក់៕

Khcct banner

អត្ថបទទាក់ទង