681 ezgif.com resize
Swift cc time

ជនជាតិវៀតណាម៥៧នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ព័ន្ធបទល្មើសOnline Scams និងប្រើប្រាស់សារធាតុញៀន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ព្រៃវែង៖ ជនជាតិវៀតណាម ៥៧នាក់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជួញដូរបំពង់ខ្យល់សង្ស័យជាខ្យល់សប្បាយ (HAPPY BALOON) លួចស្នាក់នៅធ្វើការងារខុសច្បាប់ (ONLINE SCAMS) គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់។

ការបណ្ដេញចេញនេះ ធ្វើឡើងតាមអនុសាសន៍លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ៥៧នាក់ (ស្រី១៥នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជួញដូរបំពង់ខ្យល់សង្ស័យជាខ្យល់សប្បាយ (HAPPY BALOON) លួចស្នាក់នៅធ្វើការងារខុសច្បាប់ (ONLINE SCAMS) គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់ (រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។

ជនជាតិវៀតណាមខាងលើនេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលពីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕


Khcct banner

អត្ថបទទាក់ទង