ភ្នំពេញ៖ ធុរកិច្ចថ្មីឌីជីថលកម្ពុជា១ Bamnang នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានជ្រើសរើសឲ្យចូលរួមធ្វើបទបង្ហាញគម្រោង Startup ក្រោយត្រូវបានជ្រើសរើសចេញពីអ្នកដាក់ពាក្យចំនួន ៦០ startups ទូទាំងពិភពលោក នៅកម្មវិធី Harvard Angels Asia Alumni Pitching Event ដែលនេះជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជាក្នុងវិស័យធុរកិច្ចថ្មី និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។
បើតាម Bamnang បានប្រាប់ស៊ីស៊ីថាមស៍ថា នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ បំណង (Bamnang) ត្រូវបានជ្រើសរើសឲ្យចូលរួមធ្វើបទបង្ហាញគម្រោងជាមួយនឹងក្រុម Startup ពីរផ្សេងទៀតពីប្រទេសសិង្ហបុរី (Startup ទាំង៣ នេះត្រូវបានជ្រើសរើសចេញពីអ្នកដាក់ពាក្យចំនួន ៦០ startups ទូទាំងពិភពលោក) នៅកម្មវិធី Harvard Angels Asia Alumni Pitching Event ដែលនេះជាសមិទ្ធផលដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជាក្នុងវិស័យធុរកិច្ចថ្មី និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ដោយ Bamnang ជា Startup ដំបូងបំផុតពីកម្ពុជាដែលបានចូលរួមធ្វើបទបង្ហាញនៅកម្មវិធីនេះ។
ក្នុងជំនួបជាមួយ The Institute of Innovation and Entrepreneurship (IIE) at the Singapore Management University (SMU) នាថ្ងៃទី១២ វិច្ឆិកា បំណង (Bamnang) នឹងគ្រោងមានការសហការជាមួយ IIE SMU ដោយនាំនិស្សិតកម្ពុជាផ្នែកបច្ចេកវិទ្យាឌីជីថលមកធ្វើការហាត់ការងារ (Internship) នៅ Startups (ធំ និងតូច) មួយចំនួននៅសឹង្ហបុរី ហើយនិស្សិតទាំងជាតិ និងអន្តរជាតិនៃសឹង្ហបុរីអាចមកហាត់ការងារនៅ Bamnang នៅក្នុងប្រទេសកម្ពុជាផងដែរ។
បន្ថែមពីនេះ នឹងមានការរៀបចំកម្មវិធី Exchange Programe នាំយកនិស្សិតកម្ពុជាទៅប្រទេសសឹង្ហបុរីដែលទទួលបានការគាំទ្រនិងសហការពី SMU ដើម្បីទៅធ្វើទស្សនកិច្ចនៅក្រុមបច្ចេកវិទ្យាធំៗ និង Startup មួយចំនួន និង SMU នឹងជួយគាំទ្រ Bamnang តាមរយ:ការភ្ជាប់ទំនាក់ទំនងជាមួយ VC និង Angel។
គូរបញ្ជាក់ថា Harvard Angels Southeast Asia ជាសមាគមរបស់អតីតនិស្សិតនៃសាកលវិទ្យាល័យ Harvard Business School ដែលបង្កើតឡើងក្នុងគោលបំណងតភ្ជាប់អតីតនិស្សិត Harvard ទាំងអស់ដែលមានចំណាប់អារម្មណ៍វិនិយោគលើធុរកិច្ចថ្មី (Startups) ព្រមទាំងមានការជ្រើសរើស Startup មានសក្តានុពលខ្ពស់ឲ្យមកធ្វើបទបង្ហាញជូនអ្នកវិនិយោគជារៀងរាល់កន្លះឆ្នាំម្តងក្នុងតំបន់អាស៊ីអាគ្នេយ៍៕