681 ezgif.com resize
Swift cc time

ពលរដ្ឋកម្ពុជាមួយចំនួន សហការគ្នា រៀបចំឯកសារប្តឹងមេយោធាថៃ ទៅ ICC ពីបទឧក្រិដ្ឋកម្មមនុស្សជាតិ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ក្រោយទទួលការឈឺចាប់ជាបន្តបន្ទាប់ពីសកម្មភាពអមនុស្សធម៌ពីយោធាថៃ បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់ បានបង្កើតជាចលនាមួយ ដើម្បីរៀបចំឯកសារប្តឹងក្រុមយោធាថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)ជុំវិញ អំពីបទឧក្រិដ្ឋរបស់ពួកគេ មកលើប្រជាជនខ្មែរ។ចលនានេះ ដឹកនាំដោយលោក Moon Pich ជានិស្សិតខ្មែរសិក្សាយោធានៅអាម៉េរិក។

យោងតាមបណ្តាញសង្គមផ្លូវការ លោក Moon Pich បានប្រកាសគៀងគរ ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដើម្បីដាក់ញ្ញត្តិ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដើម្បីដាក់ពាក្យបណ្ដឹង ប្ដឹងមេយោធា និង អ្នកដឹកនាំនយោបាយថៃ ដែលពាក់ព័ន្ធ អំពីបទឧក្រិដ្ឋរបស់ពួកគេ មកលើប្រជាជនខ្មែរ។គិតត្រឹមព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកទទួលបានអ្នកគាំទ្រចំនួន 35,329 នាក់ហើយ។

លោក Moon Pich បានគូសបញ្ជាក់ថា ការដែលលោកផ្តួចផ្តើមគំនិតក្នុងការដាក់ញ្ញត្តិនេះ គឺធ្វើឡើងដោយផ្អែកលើមាត្រា ១៥ នៃលក្ខន្តិកៈទីក្រុងរ៉ូម។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចូលរួមចំណែកក្នុងការចុះហត្ថលេខា ដើម្បីដាក់ញ្ញត្តិនេះ ដោយចូលបំពេញក្នុងតំណភ្ជាប់ https://forms.gle/jA2XJsBWkRAuFyvZ9

គួររម្លឹកថា កាលពីខែកញ្ញាកន្លងទៅ សភាជាតិស៊ុយអែត ឆ្លើយតបនឹងសំណើនៃការបង្អាក់នៃការលក់យន្តហោះចម្បាំងឱ្យថៃ ដែលលោក Moon Pich សហការជាមួយប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស សាមគ្គីបានដាក់ញ្ញត្តិ ទៅកាន់ស៊ុយអែតតាមរយៈអ៊ីមែល។ ជាលទ្ធផល សភាជាតិស៊ុយអែត តាមរយៈអ៊ីមែល បានឆ្លើយតបថានឹងបញ្ជូនទៅកាន់សមាជិកនីមួយៗរបស់គណៈកម្មាធិការទទួលបន្ទុកកិច្ចការពារជាតិពិនិត្យ៕

Khcct banner

អត្ថបទទាក់ទង