681 ezgif.com resize
Swift cc time

ក្រសួងបរិស្ថាន បញ្ជាក់ថា«គុណភាពខ្យល់»នៅកម្ពុជាមានភាពល្អប្រសើរ មិនដូចការផ្សព្វផ្សាយបំភាន់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងបរិស្ថាន នាថ្ងៃទី១៣ ខែវិច្ឆិកា ២០២៥ បានបញ្ជាក់ថា ទិន្នន័យគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ពោលគឺស្ថិតនៅក្រោមបន្ទាត់ក្រហម។ ក្រសួងបរិស្ថានស្នើឱ្យម្ចាស់ផេក Nimol Felix និងអ្នកផ្សព្វផ្សាយបន្ត ធ្វើការលប់ព័ត៌មានមិនពិតនេះចេញ និងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មាន ដែលជំរុញឱ្យ សាធារណជន មានការភាន់ច្រឡំលើគុណភាពខ្យល់នៅកម្ពុជានាពេលបច្ចុប្បន្ន។

បើតាមក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្រសួងបានតម្លើងឧបករណ៍តាមដានបរិមាណខ្យល់ រយៈពេល ២៤ម៉ោងក្នុង១ថ្ងៃ ចំនួន៦០ កន្លែង នៅទូទាំងប្រទេស ក្នុងនោះឧបករណ៍ក្នុង៨ទីតាំងនៅរាជធានីភ្នំពេញ បានបង្ហាញទិន្នន័យគុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ ពោលគឺស្ថិតនៅក្រោមបន្ទាត់ក្រហម។

ក្រសួងបរិស្ថាន បានណែនាំឲ្យប្រជាពលរដ្ឋកុំព្រួយបារម្ភ និងកុំជឿលើការផ្សព្វផ្សាយនិងការចែកចាយលើណ្តាញសង្គម មួយចំនួនខាងលើឱ្យសោះ ខណៈក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន បាននិងកំពុងតាមដាន គុណភាពខ្យល់នៅកម្ពុជាជាប់ជាប្រចាំ។

គួរបញ្ជាក់ថា ស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគ ល្អិតនិចលគិតជាមធ្យមស្មើនឹង ១២.៣៦ µg/m3 ធៀបនឹងស្តង់ដារ ៥០ µg/m3 និងគិតជាសន្ទស្សន៍ គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។


Khcct banner

អត្ថបទទាក់ទង