681 ezgif.com resize
Swift cc time

បណ្ឌិត កៅ ថាច៖ ការបង្កើតធុរកិច្ចរបស់សហគ្រិននីមួយៗមិនត្រឹមចំណេញលុយកាក់ទេ ប៉ុន្តែជាការចូលរួមកសាងជាតិយ៉ាងសកម្ម

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

កំពត៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាសមាជិកគណ:កម្មការកណ្តាល និងជាសមាជិកយុវជនថ្នាក់កណ្ដាល នៅថ្ងៃទី១១ ខែវិច្ឆិកា បានអញ្ជើញថ្លែងសន្ទរកថាបើកនឹងធ្វើជាវាគ្មិន ក្នុងសិក្ខាសិលាស្តីអំពីកាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់អនាគត។ កម្មវិធីនេះ រៀបចំឡើងដោយយុវជនគណបក្សថ្នាក់កណ្ដាលផ្នែកសហគ្រិនវ័យក្មេង ដោយមានអ្នកចូលរួមសរុបប្រមាណ ១៥០នាក់ ក្នុងនោះមានសមាសភាពយុវជនគណបក្សខេត្តទទួលបន្ទុកផ្នែកផែនសហគ្រិនវ័យក្មេងដែលជាបណ្តាញគណបក្សមកពីខេត្តកែប និងកំពត ។

ក្នុងសិក្ខាសិលានេះ លោកបណ្ឌិត កៅ ថាច បានចាត់ទុកថា ការបង្កើតធុរកិច្ចរបស់សហគ្រិននីមួយៗមិនត្រឹមផលចំណេញលុយកាក់ទេ ប៉ុន្តែគឺជាការចូលរួមកសាងជាតិយ៉ាងសកម្ម ជាពិសេសការវិនិយោគទៅអនាគតផ្តល់ជាមរតកដល់កូនចៅយើង ដូចជា ការវិនិយោគលើវិស័យអប់រំ ការវិនិយោគបៃតង ការដាំដុះបន្លែ ការវិនិយោគលើជំនាញវិជ្ជាជីវៈ ការវិនិយោគលើនវានុវត្តន៍កសិកម្ម និងការវិនិយោគលើការកែច្នៃចំណីអាហារជាដើម ព្រោះមិនបង្កផលប៉ះពាល់ដល់សង្គមជាតិ។

លោកបណ្ឌិត កៅ ថាច ក៏បានផ្តល់ទស្សនវិស័យមួយចំនួនសម្រាប់កាលានុវត្តភាព និងទិសដៅវិនិយោគសម្រាប់ឱកាសអាជីវកម្មថ្មី និងទៅអនាគតដូចជា គឺ ទី១ មូលធនមនុស្ស ទី២ នវានុវត្តន៍កសិកម្ម ទី៣ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា ទី៤ ចីរភាពបរិស្ថាន ទី៥ ការកសាង សមត្ថភាពស្ថាប័ន ការត្រៀមខ្លួនសម្រាប់ឱកាសអាជីវកម្មថ្មី ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍នៅក្នុងសង្គមជាតិទាំងមូល៕


Khcct banner

អត្ថបទទាក់ទង