681 ezgif.com resize
Swift cc time

រដ្ឋបាលក្រុងព្រះសីហនុ ចុះណែនាំ និងរុះរើស្លាកសញ្ញាពាណិជ្ជកម្មខុសពីការណែនាំ និងប៉ះពាល់ចំណីផ្លូវសាធារណៈ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុ កាលពីថ្ងៃទី០៩ វិច្ឆិកា ២០២៥ បានចុះណែនាំ និងរុះរើស្លាកសញ្ញាពាណិជ្ជកម្មមួយចំនួនដែលគ្មានលិខិតអនុញ្ញាត ស្លាកសញ្ញាខុសពីការណែនាំរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្លាកសញ្ញាដែលប៉ះពាល់ចំណីផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុ។

យោងតាមសារាចរណែនាំលេខ ០៧២ សណន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការជូនដំណឹងដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជាបុគ្គលមានប្រជាប្រិយមួយចំនួន បញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

ក្នុងករណី ចំពោះបុគ្គលណាដែលនៅបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចក្នុងសារាចរណែនាំនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាត់វិធានការតាមផ្លូវច្បាប់ ៕


Khcct banner

អត្ថបទទាក់ទង