681 ezgif.com resize
Swift cc time

សត្វក្ងោក ប្រភេទជិតផុតពូជដែលស្ថិតក្នុងបញ្ជីក្រហម ត្រូវបានបង្កាត់ពូជបានជោគជ័យចំនួន៧ក្បាលនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ

ភ្នំពេញ៖ សត្វក្ងោក (ឬមយូរា) ប្រភេទរងគ្រោះជិតផុតពូជ ត្រូវបានចុះបញ្ជីក្រហមរបស់អង្គការ IUCN ត្រូវបានបង្កាត់ពូជ និងញាស់កូនចំនួន ៧ ក្បាលប្រកបដោយជោគជ័យ ក្នុងឆ្នាំ ២០២៥ នៅប្រទេសកម្ពុជា។

បើតាមមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) សត្វក្ងោក (ឬមយូរា) ត្រូវបានគេវាយតម្លៃថាជាប្រភេទរងគ្រោះជិតផុតពូជ យោងតាមបញ្ជីក្រហមរបស់អង្គការ IUCN។ នៅក្នុងមជ្ឈមណ្ឌលនេះ ប្រភេទនេះបានបង្កាត់ពូជប្រកបដោយជោគជ័យអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាផ្នែកមួយនៃកម្មវិធីរក្សាទុករប៉ាយប្រជាសាស្ត្រដែលធានាកុំឱ្យវិនាសផុតពូជ ហើយនាពេលថ្មីៗនេះ ក្នុងឆ្នាំ ២០២៥ ពួកវាបានបង្កាត់ពូជ និងញាស់កូនចំនួន ៧ ក្បាលប្រកបដោយជោគជ័យផងដែរ។

ការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់អង្គការ IUCN នៅក្នុងឆ្នាំ ២០១៨ ប្រភេទនេះនៅតែជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជដដែល។ សត្វនេះទៀតសោតក៏ត្រូវបានគេចាត់ទុកថាជាបក្សីដែលមានចំនួនប្រជាសាស្ត្រសរុបប្រមាណជា ១៥,០០០ ទៅ ២៩,៩៩៩ ក្បាលប៉ុណ្ណោះនៅទូទាំងពិភពលោក ដោយក្នុងចំណោមនោះក៏មានសត្វពេញវ័យប្រមាណជា ១០,០០០ ទៅ ១៩,៩៩៩ ក្បាល។

គួរបញ្ជាក់ថា ទីជម្រក និងបរិស្ថនរស់នៅរបស់សត្វក្ងោកគឺនៅស្ទើរតែគ្រប់ប្រភេទព្រៃ រាប់ចាប់ពីព្រៃព្រហ្មចារី ព្រៃដែលត្រូវបានរុករាន ព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃឫស្សី ព្រៃរបោះ វាលស្មៅ ព្រៃស្រល់ ព្រៃគម្ពោត ព្រៃល្បាស់។ ម្យ៉ាងវិញទៀត ពួកវាក៏ចូលចិត្តរស់នៅខ្លាំងតាមព្រៃរបោះ និងតាមវាលចម្ការ ហើយរបបចំណីបក្សីប្រភេទនេះក៏ជាពពួកសត្វសព្វាសី។ នៅក្នុងប្រទេសកម្ពុជា បើយោងទៅតាមអ្នកស្រាវជ្រាវ ពួកយើងមានសត្វដ៏ស្រស់ស្អាតនេះប្រមាណជាជាង ១,០០០ ក្បាលផងដែរ៕

Khcct banner

អត្ថបទទាក់ទង