681 ezgif.com resize
Swift cc time

កម្មវិធី«ជំរំយុវជនខេត្តកណ្តាល» ត្រូវបានរៀបចំក្រោមប្រធានបទ«ជំរំយុវជន គាំទ្របុព្វហេតុការពារជាតិមាតុភូមិកម្ពុជា»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ អគ្គនាយកដ្ឋានយុវជន

កណ្តាល៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំបើកកម្មវិធី«ជំរំយុវជនខេត្តកណ្តាល ឆ្នាំ២០២៥» ក្រោមប្រធានបទ «ជំរំយុវជន គាំទ្របុព្វហេតុការពារជាតិមាតុភូមិកម្ពុជា»។ កម្មវិធីនេះមានគោលបំណងជំរុញឱ្យយុវជនមានចំណេះដឹង សីលធម៌ វិន័យ និងស្មារតីស្រឡាញ់ជាតិ ដើម្បីចូលរួមកសាងមូលធនយុវជនឱ្យមានគុណភាព និងជាធនធានមនុស្សសម្រាប់អភិវឌ្ឍសង្គម។

កម្មវិធី ”ជំរំយុវជនខេត្តកណ្តាល“ ឆ្នាំ២០២៥ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានរៀបចំបើកម្មវិធី ក្រោមការចូលរួមលោកស្រី ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន។ កម្មវិធីនេះមានគោលបំណងជំរុញឱ្យយុវជនមានចំណេះដឹង សីលធម៌ វិន័យ និងស្មារតីស្រឡាញ់ជាតិ ដើម្បីចូលរួមកសាងមូលធនយុវជនឱ្យមានគុណភាព និងជាធនធានមនុស្សសម្រាប់អភិវឌ្ឍសង្គម។

លោកស្រី ស្រូយ សុជាតិ មានប្រសាសន៍លើកទឹកចិត្តឲ្យ មន្ទីរអប់រំ រដ្ឋបាលក្រុង-ស្រុក និងសាលារៀន រៀបចំ និងដំណើរការក្រុមប្រឹក្សាយុវជន និងក្រុមប្រឹក្សាកុមារកម្ពុជា ឱ្យបានគ្រប់សាលារៀន និងមានប្រសិទ្ធភាព។ គ្រប់សាលារៀនត្រូវមានសៀវភៅផែនការសកម្មភាពយុវជននិងកុមារ ដើម្បីជំរុញការចូលរួម និងអភិវឌ្ឍគុណភាពអប់រំ និងជំនាញ។

បន្ថែមពីនេះ លោកស្រីបានណែនាំឲ្យ យុវជនខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពជាពិសេសសមត្ថភាពឌីជីថល ដើម្បីក្លាយជាធនធានមនុស្សសម្រាប់អនាគតប្រទេសជាតិ និងយុវជនគួរយកចំណេះដឹង និងបទពិសោធន៍ពីជំរំ ចែករំលែកជូនដល់កុមារ យុវជន និងគ្រួសារ ឱ្យបានទូលំទូលាយ៕


Khcct banner

អត្ថបទទាក់ទង