681 ezgif.com resize
Swift cc time

ក្រសួងកសិកម្ម រៀបចំកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីលើកស្ទួយសហគ្រាសក្នុងស្រុក ក្នុងការស្រូបយកនិងកែច្នៃវត្ថុធាតុដើម និងបង្កើតជាទីផ្សារបន្ថែមជូនកសិករ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំ ពង្រឹងភាពធន់នៃខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា ជាមួយគ្រប់តួអង្គពាក់ព័ន្ធទាំងវិស័យសាធារណៈ និងវិស័យឯកជន ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងការរួមសហការគ្នាជាប្រព័ន្ធ និងពង្រឹងភាពជាដៃគូ ដើម្បីលើកស្ទួយសមត្ថភាពរបស់សហគ្រាសវិស័យឯកជនក្នុងស្រុក ក្នុងការស្រូបយកនិងកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងបង្កើតជាទីផ្សារបន្ថែមជូនប្រជាកសិករ។

ក្នុងកិច្ចប្រជុំនេះមានកាការអញ្ជើញចូលរួមពី រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកបណ្ឌិត ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិភាក្សាការលើកស្ទួយសមត្ថភាពរបស់សហគ្រាសវិស័យឯកជនក្នុងស្រុក ក្នុងការស្រូបយកនិងកែច្នៃវត្ថុធាតុដើមក្នុងស្រុក និងបង្កើតជាទីផ្សារបន្ថែមជូនប្រជាកសិករ៕

Khcct banner

អត្ថបទទាក់ទង