សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុត ចំនួន ១.៧៨៣គ្រួសារ ក្នុងនោះរស់នៅក្នុងខេត្តរតនគិរីចំនួន ៨៥០គ្រួសារ និងខេត្តមណ្ឌលគិរីចំនួន ៩៣៣គ្រួសារ។ ពិធីចែកអំណោយនេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយគ្រួសាររងគ្រោះនីមួយៗនឹងទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់។
ពិធីចែកអំណោយនេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមន្ត្រីទីស្នាក់ការកណ្តាល ដឹកនាំដោយ លោក យូ ឡាណា អគ្គលេខាធិការរងទី២ អញ្ជើញចុះចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត រស់នៅខេត្តរតនគិរី ចំនួន ៨៥០គ្រួសារ (ក្នុងនោះក្រុងបានលុង ៤៦០គ្រួសារ និងស្រុកអូរជុំ ៣៩០គ្រួសារ)។ ដោយឡែក ប្រជាជនងាយរងគ្រោះបំផុតនៅខេត្តមណ្ឌលគិរីចំនួន ៩៣៣គ្រួសារ (ក្នុងនោះក្រុងសែនមនោរម្យ ៣២៧គ្រួសារ, ស្រុកកោះញែក ២០៣គ្រួសារ, ស្រុកកែវសីមា ១៨៩គ្រួសារ, ស្រុកអូររាំង ៨៦គ្រួសារ, និងស្រុកពេជ្រាដា ១២៨គ្រួសារ៕