681 ezgif.com resize
Swift cc time

កុមារីអាយុ៤ឆ្នាំម្នាក់ត្រូវឆ្កែ​​៧​ ក្បាលព្រួតគ្នាខាំ​ពេលធ្វេីដំណេីរត្រលប់ពីសាលារៀន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កោះកុង៖កុមារីអាយុ៤ឆ្នាំម្នាក់ មានឈ្មោះ​ ឌី​ ដានីន​ អាយុ​ ៤​ ឆ្នាំ​ រស់នៅភូមិកោះកាពិ​ ឃុំកោះកាពិ​ ស្រុកកោះកុង​ ខេត្ត​កោះកុង កាលពីថ្ងៃទី ៨ វិច្ឆិកា ​ត្រូវឆ្កែ​ចំនួន​ ៧​ ក្បាលព្រួតគ្នាខាំ​ ពេលធ្វើដំណើរត្រលប់ពីសាលារៀនវិញ​។ស្ថានភាពរបស់នៅពេលនេះ​ មានសភាពបានប្រសើរបន្តិច​ហើយ​ និង កំពុងសម្រាកបន្តការតាមដាន​ និងថែទាំ​ ព្យាបាល​ យ៉ាងយកចិត្តទុកដាក់បំផុត​ នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​កោះកុង។

យោងតាមរដ្ឋបាលខេត្តកោះកុង កុមារី​រងគ្រោះ​ មានឈ្មោះ​ ឌី​ ដានីន​ អាយុ​ ៤​ ឆ្នាំ​ រស់នៅភូមិកោះកាពិ​ ឃុំកោះកាពិ​ ស្រុកកោះកុង​ ខេត្ត​កោះកុង​ ត្រូវ​បានឆ្កែចំនួន​ ៧​ ក្បាល​ព្រួតគ្នាខាំ​ បង្ករឱ្យមានរបួសធ្ងន់ធ្ងរ​ ហើយត្រូវបានក្រុមគ្រូពេទ្យមន្ទីរពេទ្យខេត្តកោះកុង ទៅទទួលយកតាមរថយន្តសង្គ្រោះ​ មកសង្គ្រោះបន្ទាន់នៅក្នុង​មន្ទីរពេទ្យ​ ។

បើតាមប្រភពដដែល កុមារីរូបនេះទទួលបានការថែទាំ​ ព្យាបាល​យ៉ាងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យ​ ហើយស្ថានភាពរបស់គាត់នៅពេលនេះ​ មានសភាពបានប្រសើរបន្តិច​ហហើយ​ និង កំពុងសម្រាកបន្តការតាមដាន​ និងថែទាំ​ ព្យាបាល​ យ៉ាងយកចិត្តទុកដាក់បំផុត​៕


Khcct banner

អត្ថបទទាក់ទង