ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៨ វិច្ឆិកានេះ បានចេញនូវសេចក្តីប្រកាសព័ត៌មានអំពី វឌ្ឍនភាពការងារដោះមីនមនុស្សធម៌ក្នុងតំបន់អាទិភាពនៅព្រំដែនកម្ពុជា-ថៃ។ក្នុងសេចក្តីប្រកាសព័ត៌មានមានចំនួន៦ចំណុច លម្អិតពីការងារសំខាន់ៗនៃការងារដោះមីនរវាង កម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីថា ក្រសួងការពារជាតិ៖ ការងារ«ដោះមីន»តាមព្រំដែនកម្ពុជា-ថៃ ធ្វើឡើងនៅចំណុចឯកភាពគ្នា និង មិនអនុញ្ញាតធ្វើឡើងដោយឯកតោភាគីនោះទេ។