681 ezgif.com resize
Swift cc time

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រគល់ផ្ទះ១ខ្នង ជូនដល់ក្រុមគ្រួសារវីរ:កងទ័ព ដែលបានពលី ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កណ្តាល៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញប្រគល់ផ្ទះ១ខ្នង ជូនដល់ក្រុមគ្រួសារវីរ:កងទ័ព ដែលបានពលី ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ រយៈពេល៥ថ្ងៃ។ ពិធីប្រគល់ទទួលផ្ទះជូនគ្រួសារវីរៈកងទ័ព រិន វាសនា ស្ថិតនៅភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្នុងពិធីប្រគល់ទទួលផ្ទះនេះដែរមានការអញ្ជើញចូលរួមពី លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីរាជការ និងកងកម្លាំងរដ្ឋបាលខេត្ត និងស្រុក រួមជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំចូលរួមផងដែរ៕



Khcct banner

អត្ថបទទាក់ទង