681 ezgif.com resize
Swift cc time

គម្រោងសាងសង់«ស្នាក់ការសហព័ន្ធកីឡាបាល់ទាត់កម្ពុជានិងកីឡដ្ឋានគោកធ្លក»តម្លៃ៤,៤លានដុល្លារផ្តើម រៀបចំពិធីបញ្ចុះបឋមសិលាផ្លូវការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី ៥ វិច្ឆិកានេះ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ទី ស្នាក់ការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងកីឡដ្ឋាន គោកធ្លក ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សមាជិកគណៈកម្មាធិការប្រតិបត្តិ និងក្លិបសមាជិក។

ទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងកីឡដ្ឋាន គោកធ្លក គ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ ដោយរយៈពេលសាងសង់ ២០ខែ នឹងត្រូវចំណាយក្នុងទំហំទឹកប្រាក់សរុប ៤,៤០០,០០០ ដុល្លារ ដោយប្រើប្រាស់ថវិកា Goal Project និង FIFA Forward 2.0 នៅសល់ និងបូករួមទាំង FIFA Forward 3.0 ហើយនឹងត្រូវបានសាងសង់នៅលើដីរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាផ្ទាល់ នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល និងអាចផ្ទុកចំនួនអ្នកទស្សនាដល់ទៅ ១២,០០០នាក់ ដោយដំណាក់កាលសាងសង់ដំបូងផ្ទុកបានចំនួន ៤,២០០នាក់។

Khcct banner

អត្ថបទទាក់ទង